វិស័យឯកជន៖ វិស័យកសិកម្មនៅកម្ពុជានឹងមានសម្ទុះកាន់តែខ្លាំងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

2025/02/03 08:35:59 pm        172

អ្នកជំនាញក្នុងវិស័យកសិកម្ម រំពឹងថា វិស័យកសិកម្មនៅកម្ពុជា នឹងមានសម្ទុះរីកចម្រើនកាន់តែខ្លាំងក្លា គាំទ្រដោយការដាំដុះ និងការចិញ្ចឹមសត្វ ខណៈដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានអន្តរាគមន៍ និងការស្រូបយកវិនិយោគិនមកបណ្តាក់ទុន នៅលើវិស័យទាំង នេះជាបន្តបន្ទាប់ ។ 

លោក ចាវ ប៉េងណាំ ប្រធានអង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ អំពីការរីកលូតលាស់ក្នុង វិស័យកសិកម្មនៅកម្ពុជា នេះថា ទាក់ទិនវិស័យកសិកម្មនេះ ក្រោមការគិតគូរយកចិត្តទុកដាក់ និងការអនុវត្តនូវវិធានការអន្តរាគមន៍ របស់រាជរដ្ឋាភិបាល និងការគាំឬទ្រពីដៃគូអភិវឌ្ឍន៍នានា បានដោះស្រាយនូវបញ្ហាប្រឈមជាច្រើនដូចជា ការគាំទ្រផ្នែកហិរញ្ញប្បទាន ការស្វែងរកទីផ្សារ តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ ដោយបាននិងកំពុងធ្វើឱ្យផ្នែកជាច្រើននៅក្នុងវិស័យកសិកម្ម មានសម្ទុះរីកចម្រើនគួកត់សម្គាល់។

ជាក់ស្តែងជុំវិញដាំដុះ, លោក បន្តលើកឡើងថា ក្នុងនាមរូបលោកជាអ្នកជំនាញបច្ចេកទេសលើការដំាដុះ បច្ចុប្បន្នឃើញថា កសិករដែលជាអ្នកដាំដុះតាមទម្លាប់ បានកំពុងងាកទៅរកការដាំដុះតាមបច្ចេកទេស ជាពិសេសកសិករបានកំពុងរួមគ្នា ចងក្រងជា សហគមន៍អ្នកដាំដុះ ដែលការបង្កើតជាសហគមន៍នេះ នឹងផ្តល់ឱកាសដល់កសិករជាច្រើនដូចជា៖ ការចែករំលែកចំណេះដឹង ការស្វែង រកទីផ្សារជាដើម, ហើយអ្វីដែលពិសេសជាងនេះទៅទៀត ការធ្វើកសិកម្ម, ប្រសិនកសិករចេះកែច្នៃគាំទ្រដល់ការដាំដុះដូចជា៖ ការចេះ ផលិតជី ផលិតថ្នាំផ្សេងៗ និងចេះផលិតចំណីសត្វជាដើម នឹងធ្វើឱ្យកសិករកាត់បន្ថយចំណាយថ្លៃដើមជាច្រើន នឹងអាចឈានទៅ ប្រកួតប្រជែងកសិផលរបស់ខ្លួនលើទីផ្សារកាន់តែប្រសើរ។

ចំណែកការចិញ្ចឹមសត្វវិញ, លោក ស្រ៊ុន ពៅ ដែលជាប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ក៏បានលើកឡើងថា ចំពោះការ ចិញ្ចឹមសត្វបច្ចុប្បន្នឃើញថា ការចិញ្ចឹមមាន់ ទា ជាពិសេសការចិញ្ចឹមជ្រូកនៅកម្ពុជា បានកំពុងផ្លាស់ប្តូររបត់នៃការចិញ្ចឹមជ្រូក ពីការ ចិញ្ចឹមជាលក្ខណៈគ្រួសារ ទៅជាកសិកដ្ឋាន និងការចិញ្ចឹមជាកសិដ្ឋានធម្មតា ទៅតាមបែបឧស្សាហកម្មទំនើប ប្រកបដោយគុណភាព និងស្របតាមស្តង់ដារខ្ពស់ បច្ចុប្បន្នការចិញ្ចឹមបែបនេះបានកើតឡើងជាច្រើន។ នេះជាការកំពុងរៀបចំខ្លួនរបស់កម្ពុជា នៃការឈានទៅ ប្រកួតប្រជែងជំរុញការនាំចេញ និងការផ្គត់ផ្គង់ក្នុងស្រុក ដែលមានស្តង់ដារអនាម័យខ្ពស់។

សូមបញ្ជាក់ថា ជុំវិញវិស័យកសិកម្មនៅក្នុងឆ្នាំ ២០២៥ នេះ, រាជរដ្ឋាភិបាលកម្ពុជារំពឹងថា នឹងបន្តសម្រេចបានកំណើនល្អក្នុងរង្វង់ ១,១% ដោយសារការរំពឹងទុកនៃកំណើនល្អលើអនុវិស័យដាំដុះ និងការចិញ្ចឹមសត្វ និងការងើបឡើងវិញនៃអនុវិស័យទេសាទជាដើម។ ចំណែកអនុវិស័យដាំដុះ ត្រូវបានរំពឹងថា រក្សាបានកំណើនល្អ ដោយសារការបន្តងើបឡើងនៃអ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុក នៅលើ ការកែច្នៃផលិតកម្មកសិកម្ម ការបង្កើនវិនិយោគសាធារណៈ និងការអន្តរាគមន៍របស់រាជរដ្ឋាភិបាលដូចជា៖ ការផ្តល់ហិរញ្ញប្បទាន សម្បទាន ដើម្បីជំរុញផលិតកម្មក្នុងស្រុកជាដើម។ ចំណែកអនុវិស័យចិញ្ចឹមសត្វវិញ ត្រូវបានព្យាករថា នឹងងើបឡើងផងដែរ ដោយសារ ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល លើការនាំចូលសាច់បង្កក នេះជាការលើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វ ចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក និងនាំចេញជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        176
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm