សេចក្តីថ្លែងការណ៍៖ រ្វ៉ាន់ដាបដិសេធការចោទប្រកាន់ចំពោះការពាក់ព័ន្ធក្នុងអរិភាព នៅកុងហ្គោ

2025/02/03 10:44:26 pm        52

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរបស់ប្រទេសរ្វ៉ាន់ដា បានបដិសេធការចោទប្រកាន់   ចំពោះការគាំទ្រក្រុមឧទ្ទាមពីចលនា M23 នៅក្នុងអរិភាពដែលកំពុងបន្ត នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបានធ្វើឡើងដោយសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC)។  

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«រ៉្វាន់ដាច្រានចោលការចោទប្រកាន់លើកងកម្លាំងការពារប្រទេសរ៉្វាន់ដា (RDF) ដែលធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលវិសាមញ្ញនៃសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC) ដែលបានរៀបចំឡើង កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥។  កងកម្លាំង RDF ការពារព្រំដែនរបស់ប្រទេសនេះ ពីការគំរាមកំហែង និងការពារជនស៊ីវិល។ 

ក្រសួងការបរទេសរ៉្វាន់ដា ក៏បានចោទប្រកាន់ SADC ជុំវិញការដាក់ពង្រាយ «កម្លាំងវាយលុក» ដើម្បី «គាំទ្រសង្គ្រាមរបស់រដ្ឋាភិបាលកុងហ្គោ ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ពោលគឺ «M23 និងសមាជិកនៃសហគមន៍របស់ពួកគេ»។ SADC ក៏បានចោទប្រកាន់រដ្ឋាភិបាលកុងហ្គោ អំពីផែនការវាយប្រហារប្រទេសរ្វ៉ាន់ដា និងផ្តួលរំលំរដ្ឋាភិបាលរបស់ខ្លួន។

ក្រសួងការបរទេស បានអំពាវនាវឲ្យមានដំណោះស្រាយនយោបាយចំពោះជម្លោះ និងបានស្នើឲ្យមានកិច្ចប្រជុំកំពូលរួមនៃសហគមន៍អាហ្វ្រិកខាងកើត និង SADC លើបញ្ហានេះ។

រដ្ឋាភិបាលកុងហ្គោ ចោទប្រកាន់ប្រទេសរ្វ៉ាន់ដាពីបទឈ្លានពានដោយផ្ទាល់ និងការគាំទ្រក្រុមឧទ្ទាមមកពីចលនា M23 ។ ក្រុមឧទ្ទាមទាំងនេះ ដែលត្រូវបានជួយដោយប្រទេសរ្វ៉ាន់ដា បានដណ្តើមយកទីក្រុង Goma ដែលជារដ្ឋធានីនៃខេត្ត North Kivu នៅភាគខាងកើតកុងហ្គោ ហើយឥឡូវនេះ កំពុងវាយប្រហារ ទីក្រុងBukavu ដែលជារដ្ឋធានីនៃខេត្ត Kivu ខាងត្បូងដែលនៅជិតខាង។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        134
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        175
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm