លោក Trump និងលោក Netanyahu អាចបង្ខំចិត្តលាក់អារម្មណ៍ផ្ទាល់ខ្លួន ដើម្បីជំរុញឲ្យមានសន្តិភាព

2025/02/03 11:24:51 pm        47

ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu មិនពេញចិត្តគ្នា និងមិនទុកចិត្តគ្នាទៅវិញទៅមកនោះទេ ប៉ុន្តែមជ្ឈដ្ឋានផ្ទៃក្នុង និយាយថា មេដឹកនាំទាំង២ អាចលាក់អារម្មណ៍ដែលមានផ្ទាល់ខ្លួន ដើម្បីជំរុញឲ្យមានសន្តិភាព នៅមជ្ឈិមបូព៌ា។

មជ្ឈដ្ឋានទាំងនោះ បានប្រាប់ថា លោក Netanyahu នឹងជួបជាមួយលោក Trump នៅសេតវិមាន នាថ្ងៃអង្គារ (ទី៤ ខែកុម្ភះ) ហើយថា មេដឹកនាំទាំង២ នឹងពិភាក្សាអំពី «ជ័យម្នះលើក្រុមហាម៉ាស» ទប់ទល់ជាមួយអ៊ីរ៉ង់ និងការពង្រីកទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសអារ៉ាប់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងស្ថិតក្រោមសម្ពាធខ្លាំងឡើងៗ ពីដៃគូក្រុមស្តាំនិយមជ្រុល ក្នុងរដ្ឋាភិបាល ដែលចង់ឲ្យចាប់ផ្ដើមសង្គ្រាមឡើងវិញ នៅតំបន់ហ្កាហ្សា បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់នៅដើមខែមីនា។

លោក Netanyahu បាននិយាយថា អ៊ីស្រាអែលនៅតែប្តេជ្ញាចិត្ត ដើម្បីយកឈ្នះលើក្រុមហាម៉ាស និងនាំមកវិញនូវចំណាប់ថ្នូរទាំងអស់ដែលត្រូវបានចាប់ខ្លួន នៅក្នុងការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ របស់ពួកសកម្មប្រយុទ្ធ ដែលជាហេតុការណ៍បានបង្កឲ្យមានសង្រ្គាមយ៉ាងខ្លាំងក្លា នៅហ្កាហ្សា។

ប៉ុន្តែលោក Trump ចង់ឲ្យបទឈប់បាញ់ដែលបានកើតមានឡើងកាលពីខែមុន ក្លាយជាការបញ្ឈប់អំពើហិង្សារយៈពេលវែង ដែលតាមការអះអាងក៏នឹងអាចបង្កើតបានកិច្ចព្រមព្រៀងជាមួយអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់។

បណ្ដាអ្នកជំនាញ បានព្រមានថា ទោះបីជាទំនាក់ទំនងរបស់លោក Trump និងលោក Netanyahu មិនសូវជាចុះសម្រុងគ្នាក៏ដោយ ប៉ុន្តអ្នកទាំង២ អាចត្រូវបានបង្ខំធ្វើការរួមគ្នា ដើម្បីបញ្ចប់សង្រ្គាម បន្ទាប់ពីរដ្ឋបាលលោក Trump បានបង្ហាញថា ខ្លួនមិនមានឆន្ទៈទទួលយកការពន្យារពេលរបស់លោក Netanyahu នោះឡើយ៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        24
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm