មនុស្សជិត ៩៥០នាក់ បានស្លាប់ ក្នុងអំពើហិង្សារយៈពេល ១ខែ នៅប្រទេសស៊ីរី

2025/02/03 11:38:43 pm        58

ការកើនឡើងនៃអំពើហិង្សាក្នុងនិងជុំវិញបន្ទាយរបស់ក្រុមប្រឆាំង នៅភាគពាយព្យប្រទេសស៊ីរី បានសម្លាប់មនុស្ស ៩៤៨នាក់ ក្នុងមួយខែ ដែលស្ទើរតែមួយភាគបីនៃពួកគេ គឺជាជនជាតិស៊ីវិល។

កិច្ចព្រមព្រៀងខែកញ្ញា ត្រូវបានគេសន្មត់ថា នឹងបញ្ចៀសការវាយលុករបស់របបពេញលេញលើខេត្ត Idlib និងតំបន់ជាប់គ្នាដែលកាន់កាប់ដោយអតីតសាខារបស់អាល់កៃដា Hayat Tahrir Al-Sham។

ប៉ុន្តែរបបនេះ និងសម្ព័ន្ធមិត្តរុស្ស៊ីរបស់ខ្លួន ចាប់តាំងពីចុងខែមេសា បានបង្កើនការវាយប្រហារតាមអាកាស និងបាញ់គ្រាប់រ៉ូកែត ទៅលើទីតាំងរឹងមាំរបស់ក្រុមប្រឆាំង ហើយក្រុមអ្នកយុទ្ធជន បានប៉ះទង្គិចគ្នា យ៉ាងខ្លាំងក្លា។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា ចាប់តាំងពីថ្ងៃទី ៣០ ខែមេសាមក ការវាយប្រហាររបស់របបនេះ និងរុស្ស៊ី បានសម្លាប់ជនស៊ីវិល ២៨៨ នាក់ ក្នុងនោះមានកុមារ ៦៧នាក់។

ក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានអះអាងថា ការបាញ់គ្រាប់រ៉ូកែតរបស់ក្រុមជីហាដ បានសម្លាប់ជនស៊ីវិល ២២នាក់បន្ថែមទៀត ក្នុងនោះមានកុមារ ១០នាក់ នៅក្នុងទឹកដីដែលគ្រប់គ្រងដោយរបបនេះ។

ទន្ទឹមនឹងនេះ វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃសុក្រថា នេះគឺជាការទទួលខុសត្រូវរបស់ប្រទេសទួរគី ក្នុងការបញ្ឈប់ក្រុមឧទ្ទាម នៅក្នុងខេត្តអ៊ីដលីប ពីការបាញ់ទៅលើគោលដៅជនស៊ីវិល និងរុស្សី ដោយបានបង្ហាញថា ខ្លួននឹងបន្តគាំទ្រការវាយលុករបស់របបស៊ីរី នៅទីនោះ បើទោះបីជាមានការតវ៉ាពីទីក្រុងអង់ការ៉ាក៏ដោយ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm