ក្រុមហាម៉ាសចោទអ៊ីស្រាអែលថា បានពន្យារពេលការផ្តល់ជំនួយ ដល់តំបន់ហ្កាហ្សា និងដំណើរការសាងសង់ឡើងវិញ

2025/02/04 01:22:09 am        89

ចលនាតស៊ូឥស្លាម (ហាម៉ាស) កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់អ៊ីស្រាអែលថា បានពន្យារពេលដំណើរការផ្តល់ជំនួយសង្គ្រោះ និងការកសាងឡើងវិញ នៅតំបន់ហ្កាហ្សា បើទោះបីជាអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ។

អ្នកនាំពាក្យក្រុមហាម៉ាស លោក Hazem Qassem បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា  ៖«ការគ្រប់គ្រងនេះ នៅតែពន្យារពេលក្នុងការអនុវត្តដំណើរការផ្តល់ជំនួយសង្គ្រោះ និងការកសាងឡើងវិញ ដែលមានចែងក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយមិនបានប្តេជ្ញាចិត្តពេញលេញចំពោះតំបន់មនុស្សធម៌មួយចំនួន»។

លោក Qassem បានលើកឡើងថា៖«ទោះបីជាមានការបំផ្លិចបំផ្លាញដ៏ធំ នៅក្នុងវិស័យថែទាំសុខភាពក៏ដោយ ប៉ុន្តែការកាន់កាប់នេះ មិនអនុញ្ញាតឲ្យមានការងារស្តារឡើងវិញ ឬការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តចាំបាច់នោះទេ» ដោយបន្ថែមថា ប្រេងឥន្ធនៈដែលចូលទៅក្នុងតំបន់ហ្កាហ្សា «នៅមានកម្រិតទាបជាងអ្វីដែលកិច្ចព្រមព្រៀង បានបញ្ជាក់»។

លោកបានអំពាវនាវដល់អ្នកសម្រុះសម្រួល និងអ្នកធានានៃកិច្ចព្រមព្រៀងបទឈប់បាញ់ បង្ខំអ៊ីស្រាអែលឲ្យអនុញ្ញាតឲ្យចូលជាបន្ទាន់នូវសម្ភារៈសង្គ្រោះ ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀង ជាពិសេសតង់ ប្រេងឥន្ធនៈ ការផ្គត់ផ្គង់ស្បៀងអាហារ និងគ្រឿងចក្រធុនធ្ងន់ ហើយបញ្ឈប់រាល់ការរំលោភបំពាន និងការប្រព្រឹត្តបទល្មើសផ្សេងៗ។

ចាប់តាំងពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ មក ក្រុមហាម៉ាស និងអ៊ីស្រាអែល បានជាប់ពាក់ព័ន្ធ ក្នុងជម្លោះដ៏សាហាវ ដែលបានផ្តាច់ជីវិតមនុស្សរាប់ម៉ឺននាក់ មុនពេលពួកគេយល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្របសម្រួលដោយកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក នៅថ្ងៃទី ១៩ ខែមករា។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        45
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        75
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm