ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ និងអភិបាលខេត្តតាកែវ​ រួមគ្នាជួបសំណេះសំណាល​ជាមួយអាជីវករលក់ជី និងថ្នាំកសិកម្ម

2025/02/04 02:36:20 am        138

ភ្នំពេញ៖​ ឯកឧត្តម​ គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងឯកឧត្តម​ វុី​ សំណាង​ អភិបាលនៃគណ:អភិបាលខេត្តតាកែវ​ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាលជាមួយអាជីវករលក់ជី​ និងថ្នាំកសិកម្មចំនួន​ជាង២០០នាក់ ដោយមាន​ការចូលរួមពីថ្នាក់ដឹកនាំ​ និងមន្ត្រីពាក់ព័ន្ធ​។ 

ក្នុងអង្គពិធីនេះ ឯកឧត្តម​ វុី​ សំណាង​ បានលេីកឡេីងពីកិច្ចខិតខំរបស់រដ្ឋបាលខេត្ត​ ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម​ និងការដោះស្រាយបញ្ហាប្រឈម​​នានាជូនប្រជាកសិករ ជាពិសេសការសម្រួលដល់ការ​លក់ស្រូវរបស់កសិករក្នុងរដូវប្រមូលផល​នាពេលនេះ។ 

ឯកឧត្តម​ គង់​ ច័ន្ទវាសនា​ បានជម្រាបជូនអាជីវករអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​ និងក្រសួងកសិកម្ម​ ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម​ និង​អំពី​កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលផ្តោតលើយន្តការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប​ ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​ បង្កេីនប្រាក់ចំណេញ​ និងលើក​កម្ពស់​ជីវភាព​ប្រជា​កសិករ​។ 

ទន្ទឹមនេះ​ ឯកឧត្តមរដ្ឋលេខាធិការ បានគូស​បញ្ជាក់ថា អាជីវករលក់ជី និងថ្នាំទាំងអស់គឺជាដៃគូដ៏សំខាន់របស់ក្រសួងកសិកម្ម រដ្ឋបាលខេត្ត និងមន្ទីរកសិកម្មរាជធានី/ខេត្ត​ ដេីម្បីជួយដល់កសិករ​ និងបានលេីកទឹកចិត្តឱ្យអាជីវករទាំងអស់ចូលរួមផ្សព្វផ្សាយអ្វីដែលផ្តល់ផលប្រយោជន៍ដល់កសិករ​ ជាពិសេស​ បច្ចេកទេសប្រេីប្រាស់ជី​ និងថ្នាំកសិកម្ម​ដេីម្បីជួយកាត់បន្ថយថ្លៃដេីម​ផលិតរបស់កសិករ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        76
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm