ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «មណ្ឌលសុខភាព ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបម្រើសេវាសុខភាពបឋម នៅក្នុងមូលដ្ឋាន»

2025/02/04 04:16:16 am        234

ភ្នំពេញ ÷ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យការបម្រើសេវាសុខាភិបាលជូនប្រជាជន នៅមណ្ឌលសុខភាពកំបូល រាជធានីភ្នំពេញ ដោយមិនជូនដំណឹងជាមុន, នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ក្នុងដំណើរចុះពិនិត្យ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កេតឃើញថា នៅមណ្ឌលសុខភាពកំបូល បុគ្គលិកមកបំពេញការងារគ្រប់ៗគ្នា និងប្រជាពលរដ្ឋមកប្រើប្រាស់សេវាច្រើន។ មណ្ឌលសុខភាព មានផ្តល់សេវា ពិនិត្យជំងឺទូទៅ កុមារ មនុស្សធំ លាងរបួស វះកាត់តូច និងសម្ភព ព្រមទាំងសកម្មភាពចុះសិក្សាស្រាវជ្រាវរបស់អង្គការដៃគូ ពិនិត្យវាយតម្លៃគុណភាព និងការបម្រើសេវាជូនប្រជាជន នៅក្នុងតំបន់ រោងចក្រ សហគ្រាស។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ បានសួរសុខទុក្ខក្រុមគ្រួសារអ្នកជំងឺ និងទទួលបានព័ត៌មានត្រឡប់ ដែលបានសំដែងនូវការពេញចិត្ត ពីការបម្រើសេវាប្រកបដោយគុណភាព យកចិត្តទុកដាក់ បុគ្គលិករួសរាយរាក់ទាក់ និងឥរិយាបថល្អ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានកោតសរសើរ និងថ្លែងអំណរគុណ ដល់បុគ្គលិកនៃមណ្ឌលសុខភាព ដែលបានលះបង់កម្លាំងកាយ និងបានណែនាំឱ្យបន្តខិតខំបម្រើសេវាសុខភាពបឋម ជូនប្រជាជននៅក្នុងមូលដ្ឋាន ដោយត្រូវបង្កើនកិច្ចសហការ ជាមួយមណ្ឌលសុខភាពជុំវិញ និងមន្ទីរពេទ្យដែលត្រូវបញ្ជូនអ្នកជំងឺបន្ត។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ មណ្ឌលសុខភាព ត្រូវយកចិត្តទុកដាក់បម្រើសេវាថែទាំសុខភាពជូនប្រជាជន ប្រកបដោយសេចក្តីអាណិតស្រឡាញ់ ក្តីមេត្តាករុណា និងត្រូវពង្រឹងសមត្ថភាពបន្ថែម កសាងទំនុកចិត្ត ភាពជឿជាក់ជូនដល់ប្រជាពលរដ្ឋ ដោយឈរលើគោលជំហរ គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សមធម៌ និងនិរន្តរភាព៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm