លោក Trump នឹងកំណត់គោលដៅលើក្រុមប្រឹក្សាសិទ្ធិមនុស្សUN និងទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះប៉ាឡេស្ទីនUNRWA

2025/02/04 06:39:30 pm        106

មន្ត្រីសេតវិមាន បាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ត្រូវបានគេរំពឹងថានៅថ្ងៃអង្គារ ទី៤ ខែធ្នូនេះ នឹងបញ្ឈប់ការជាប់ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងបន្តបញ្ឈប់ការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារសង្គ្រោះប៉ាឡេស្ទីន(UNRWA)។

ចំណាត់ការនេះកើតឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលបានរិះគន់ទីភ្នាក់ងារ UNRWA ជាយូរមកហើយ ដោយចោទប្រកាន់ទីភ្នាក់ងារនេះពីការញុះញង់ប្រឆាំងអ៊ីស្រាអែល ហើយបុគ្គលិករបស់ទីភ្នាក់ងារមាន «ជាប់ពាក់ព័ន្ធក្នុងសកម្មភាពភេរវកម្មប្រឆាំងអ៊ីស្រាអែល»។

ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ លោក Trump ក្នុងការកាន់តំណែងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ លោកក៏បានកាត់ផ្តាច់ការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារ UNRWA ដោយនិយាយថា ប៉ាឡេស្ទីន ចាំបាច់ត្រូវព្រមព្រៀងបន្តការចរចាសន្តិភាពជាមួយអ៊ីស្រាអែល និងអំពាវនាវឱ្យមានកំណែទម្រង់ដែលពុំបានបញ្ជាក់ច្បាស់។

ក្រុមការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស មានផែនការពិនិត្យឡើងវិញកំណត់ត្រាសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកនៅក្នុងខែសីហា ជាដំណើរការដែលប្រទេសទាំងអស់ត្រូវឆ្លងកាត់រៀងរាល់ពីរទៅបីឆ្នាំម្តង។

ចាប់តាំងពីចូលកាន់តំណែងក្នុងអាណត្តិលើកទីពីរនៅថ្ងៃទី ២០ ខែមករា លោក Trump បានបញ្ជាឱ្យសហរដ្ឋអាមេរិក ដកខ្លួនចេញពីអង្គការសុខភាពពិភពលោក និងចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ជាចំណាត់ការដែលលោកបានអនុវត្តក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        47
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm