ប្រទេសអេក្វាឌ័រ នឹងដាក់ពន្ធបន្ថែម២៧ភាគរយ លើការនាំចូលពីប្រទេសម៉ិកស៊ិក

2025/02/04 02:32:19 pm        286

ប្រធានាធិបតីប្រទេសអេក្វាឌ័រ លោក Daniel Noboa បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសលោក នឹងដាក់ពន្ធបន្ថែម២៧ភាគរយលើផលិតផលដែលនាំចូលមកពីប្រទេសម៉ិកស៊ិក ដើម្បីជួយជំរុញផលិតកម្មក្នុងស្រុក។

នៅក្នុងការបង្ហោះនៅលើវេទិកាបណ្តាញសង្គម X លោក Noboa បាននិយាយថា «ប្រទេសអេក្វាឌ័រថ្មី តែងតែបើកចំហចំពោះការធ្វើសមាហរណកម្មពាណិជ្ជកម្ម ប៉ុន្តែពុំមែនបើកចំហនៅពេលដែលមានការរំលោភបំពាននោះទេ»។

លោក Noboa បាននិយាយថា «យើងផ្តល់សច្ចាប័នលើគោលជំហររបស់យើង ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសម៉ិកស៊ិក។ ប៉ុន្តែរហូតទាល់តែវាកើតឡើង និងក្លាយជាការពិត ដែលយើងនឹងអនុវត្តពន្ធបន្ថែម២៧% លើផលិតផលដែលយើងនាំចូល ដោយមានគោលដៅជួយជំរុញឧស្សាហកម្មរបស់យើង និងធានាឱ្យមានការប្រព្រឹត្តិដោយយុត្តិធម៌សម្រាប់អ្នកផលិតរបស់យើង។

ទាំងការិយាល័យប្រធានាធិបតី ទាំងក្រសួងការបរទេស មិនបានចេញសេចក្តីលម្អិតណាមួយ អំពីថាតើនៅពេលណាដែលពន្ធនឹងចូលជាធរមាន នោះទេ។ នាយកដ្ឋានទំនាក់ទំនងនៃក្រសួងការបរទេសបាននិយាយថា ក្រសួងផលិតកម្ម ពាណិជ្ជកម្មបរទេស ការវិនិយោគ និងនេសាទ ទទួលខុសត្រូវចំពោះ «ការសម្រេចចិត្តលើការកំណត់ការបន្ថែមពន្ធ»។

ប្រទេសអេក្វាឌ័រ និងម៉ិកស៊ិក បានផ្តាច់ទំនាក់ទំនងផ្នែកការទូតនៅខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីនគរបាលអេក្វាឌ័រ បានឆ្មក់ចូលស្ថានទូតម៉ិកស៊ិកក្នុងទីក្រុងគីតូ ដើម្បីចាប់ខ្លួនអតីតអនុប្រធានាធិបតី លោក Jorge Glas ដែលបានស្វែងរកការជ្រកកោននៅទីនោះ។

អត្ថបទដែលទាក់ទង

ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
2026/06/14 12:57:50 pm        2
អ៊ីស្រាអែលសម្លាប់មនុស្ស ៣នាក់នៅហ្កាហ្សា ធ្វើឲ្យចំនួនមនុស្សស្លាប់ក្រោយបទឈប់បាញ់កើនឡើងដល់ ៩៨៣នាក់
2026/06/14 12:41:47 pm        2
កងទ័ពអាកាស ៥នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធានៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/06/14 12:39:38 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ

2026/06/14 01:07:06 pm
​ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
2026/06/14 12:57:50 pm
​សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
2026/06/14 12:56:13 pm
​អ៊ីស្រាអែលសម្លាប់មនុស្ស ៣នាក់នៅហ្កាហ្សា ធ្វើឲ្យចំនួនមនុស្សស្លាប់ក្រោយបទឈប់បាញ់កើនឡើងដល់ ៩៨៣នាក់
2026/06/14 12:41:47 pm
​កងទ័ពអាកាស ៥នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធានៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/06/14 12:39:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/14 02:45:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am