សាកសពទឹកមិនស្អាត និងភ្លៀងបានបន្ថែមហានិភ័យដល់សុខភាព នៅក្នុងទីក្រុង Goma

2025/02/04 09:35:02 pm        287

អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃច័ន្ទថា សាកសពនៅតាមដងផ្លូវ ទឹកមិនស្អាត និងរដូវភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានហានិភ័យដល់សុខភាពនៅក្នុងទីក្រុង Goma សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា «នៅតែមានសាកសពមនុស្សដែលបានស្លាប់នៅក្នុងអំពើហិង្សា នៅតាមដងផ្លូវក្នុងទីក្រុង Goma»។ «កន្លែងដាក់សពពេញ ហើយមន្ទីរពេទ្យ និងមណ្ឌលសុខភាព ពេញដោយអ្នករងរបួស»។

អង្គការ OCHA បាននិយាយថា ខណៈកិច្ចខិតខំប្រឹងប្រែងដើម្បីសម្លាប់មេរោគដោយប្រើម្សៅក្ល័រ កំពុងធ្វើឡើង ដោយមានការគាំទ្រពីដៃគូមនុស្សធម៌ ហើយកង្វះទឹកទទួលទានកំពុងបង្ខំឱ្យប្រជាជននៅក្នុងទីក្រុង Goma ពឹងផ្អែកលើទឹកពុំបានធ្វើប្រព្រឹត្តិកម្មពីបឹង Kivu ហើយរដូវវស្សា ធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។ ឧក្រិដ្ឋកម្ម គឺជាកត្តាស្មុគស្មាញមួយផ្សេងទៀត បន្ទាប់ពីការវាយលុកកាលពីសប្តាហ៍មុនដោយក្រុមឧទ្ទាម M23 ។

ការិយាល័យនេះ បាននិយាយថា អង្គការមនុស្សធម៌ចំនួនពីរ និងអង្គភាពរដ្ឋាភិបាល បានរាយការណ៍ថា រថយន្តជាច្រើនគ្រឿងត្រូវបានស្ទាក់ប្លន់កាលពីចុងសប្តាហ៍។

អង្គការ OCHA បាននិយាយថា អង្គការផ្តល់ជំនួយ កំពុងវាយតម្លៃពីផលប៉ះពាល់នៃការចូលលួចនៅឃ្លាំងរបស់ពួកគេ ខណៈពួកគេព្យាយាមបន្តការចែកចាយជំនួយនៅក្នុងនិងជុំវិញទីរួមខេត្ត North Kivu ។

ទោះជាយ៉ាងណា ការិយាល័យបាននិយាយថា សកម្មភាពសេដ្ឋកិច្ច និងសកម្មភាពផ្សេងៗទៀត កំពុងដំណើរការឡើងវិញជាបណ្តើរៗ ប៉ុន្តែសាលារៀន និងធនាគារ នៅតែបិទនៅទីក្រុង Goma ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm