ប៉ាគីស្ថាន គំរាមនិរទេសជនជាតិអាហ្វហ្គានីស្ថាន ក្នុងកម្មវិធីតាំងទីលំនៅថ្មី ទៅប្រទេសពួកគេវិញ

2025/02/04 10:03:24 pm        311

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសប៉ាគីស្ថាន បានគំរាមនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលកំពុងរង់ចាំការផ្លាស់ទីលំនៅ ប្រសិនបើករណីរបស់ពួកគេ មិនដំណើរការបានឆាប់រហ័សដោយរដ្ឋាភិបាលម្ចាស់ផ្ទះនោះទេ។

ប្រជាជនអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ បានភៀសខ្លួនទៅកាន់ប្រទេសប៉ាគីស្ថានដែលនៅជិតខាង បន្ទាប់ពីក្រុមតាលីបង់ បានចូលមកគ្រប់គ្រងក្នុងឆ្នាំ ២០២១ ហើយត្រូវបានអនុម័តសម្រាប់ការតាំងទីលំនៅថ្មី នៅក្នុងសហរដ្ឋអាមេរិក តាមរយៈកម្មវិធីដែលជួយមនុស្សដែលមានហានិភ័យ ដោយសារតែការងាររបស់ពួកគេ ជាមួយរដ្ឋាភិបាលអាមេរិក ប្រព័ន្ធផ្សព្វផ្សាយ បណ្តាទីភ្នាក់ងារជំនួយ និងក្រុមសិទ្ធិមនុស្ស។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្អាកកម្មវិធីជនភៀសខ្លួនអាមេរិក កាលពីខែមុន ជនជាតិអាហ្វហ្គានីស្ថានប្រហែល ២០.000នាក់ បច្នុប្បន្ន កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា នៅក្នុងប្រទេសប៉ាគីស្ថាន។

រដ្ឋបាលរបស់លោក ត្រាំ ក៏បានប្រកាសថា កម្មវិធីទទួលជនភៀសខ្លួនរបស់សហរដ្ឋអាមេរិក នឹងត្រូវផ្អាកចាប់ពីថ្ងៃទី ២៧ ខែមករា យ៉ាងហោចណាស់ ៣ខែ ដែលជំរុញឲ្យមានការព្រួយបារម្ភ ចំពេលដែលអាជ្ញាធរប៉ាគីស្ថាន គំរាមនិរទេសជនភៀសខ្លួន។

យោងតាមមន្ត្រីសន្តិសុខពីរនាក់ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានសម្រេចចិត្ត កាលពីសប្តាហ៍មុនថា ជនភៀសខ្លួននឹងត្រូវនិរទេសត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញ ប្រសិនបើករណីរបស់ពួកគេ មិនត្រូវបានដំណើរការឆាប់រហ័សទេ។ ពួកគេបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ខណៈដែលពួកគេ មិនត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ អំពីកំណត់ត្រានោះ។

អត្ថបទដែលទាក់ទង

មេដឹកនាំ EU បង្ហាញ​ការគាំទ្រ ចំពោះ ICC បន្ទាប់ពីមាន​ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក
2026/08/19 08:38:14 pm        305
ណាតូបញ្ជាក់​ថា បាន​ត្រៀមសម្រាប់ការវាយប្រហារអាចកើតមានដោយអ៊ីរ៉ង់ លើគោលដៅយោធាអាមេរិក នៅអឺរ៉ុប
2026/08/19 08:24:06 pm        281
មនុស្ស ៧នាក់ រួមទាំងអ្នកទេសចរ ៦នាក់ ស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រ នៅកេនយ៉ា
2026/08/19 08:14:48 pm        288

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំ EU បង្ហាញ​ការគាំទ្រ ចំពោះ ICC បន្ទាប់ពីមាន​ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក

2026/08/19 08:38:14 pm
​ណាតូបញ្ជាក់​ថា បាន​ត្រៀមសម្រាប់ការវាយប្រហារអាចកើតមានដោយអ៊ីរ៉ង់ លើគោលដៅយោធាអាមេរិក នៅអឺរ៉ុប
2026/08/19 08:24:06 pm
​មនុស្ស ៧នាក់ រួមទាំងអ្នកទេសចរ ៦នាក់ ស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រ នៅកេនយ៉ា
2026/08/19 08:14:48 pm
​របាយការណ៍៖ អ៊ីរ៉ង់ពិចារណាវាយប្រហារគោលដៅយោធាអាមេរិក នៅអឺរ៉ុប បើលោក Trump បង្កើនជម្លោះ​
2026/08/19 08:06:42 pm
​អធិការបតី​អាល្លឺម៉ង់ ថ្កោលទោសការអំពាវនាវរបស់​​រដ្ឋមន្ត្រីអ៊ីស្រាអែល ឲ្យសម្លាប់មនុស្សរាល់ថ្ងៃ នៅតំបន់​ហ្កាហ្សា
2026/08/19 08:06:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 07:10:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm