អាជ្ញាធរជាតិអប្សរា អំពាវនាវដល់សាធារណៈជន ឱ្យបញ្ឈប់ផ្ដល់ចំណីដល់សត្វស្វា​ក្នុងតំបន់រមណីយដ្ឋាន

2025/02/04 04:14:40 pm        123

ដើម្បីជៀសវាងមានគ្រោះថ្នាក់ឬបញ្ហាផ្សេងៗ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់សាធារណៈជន ឱ្យបញ្ឈប់ផ្ដល់ចំណីដល់សត្វស្វាក្នុងតំបន់រមណីយដ្ឋាន ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា បានបង្ហាញនៅថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២៥នេះថា អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបថា ក្នុងរយៈ កាលថ្មីៗនេះ ចំនួនសត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន តាម រយៈការផ្តល់ចំណីជាប្រចាំរបស់ក្រុមបុគ្គលមួយចំនួនតូច ក្នុងគោលបំណងផលិតមាតិកាជាប្រយោជន៍ផ្ទាល់ខ្លួន បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក ដែលមានចរិតកាច ចេះដណ្ដើមចំណី និងឈានរហូតដល់ការបង្កជារបួសស្នាមទៅលើមនុស្សជាដើម។ សេចក្ដីប្រកាសព័ត៌មានបានបន្ដថា ក្នុងគោលដៅដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងករណីខាងលើនេះ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នជំនាញនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចជា រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបជាដើម បានប្រជុំពិភាក្សាគ្នាជា បន្តបន្ទាប់ឈានទៅរកការអនុវត្តវិធានការចាំបាច់នានា នាពេលខាងមុខ។ មួយវិញទៀត នាពេលកន្លងមក ទាំងអាជ្ញាធរជាតិអប្សរា និងស្ថាប័នជំនាញខាងលើ បានចេញជាសេចក្តីប្រកាសព័ត៌មានអំពីបញ្ហានេះ អមដោយ ការអំពាវនាវជាសាធារណៈ ស្នើសាធារណជនទាំងអស់ មេត្តានៅឱ្យឆ្ងាយពីសត្វស្វា បញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ជាដើម។ល។ អាជ្ញាធរជាតិអប្សរា សូមស្នើឱ្យសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ ទេសចរណ៍ និងប្រតិបត្តិករវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបទាំងអស់ មេត្តាជួយផ្សព្វផ្សាយនូវខ្លឹមសារនេះ ក៏ដូចជាណែនាំ និងបញ្ឈប់នូវសកម្មភាពណាមួយដែលអាចនាំមកនូវបញ្ហាបង្កឡើងដោយសត្វស្វាជាយថាហេតុ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា នឹងបន្តកិច្ចសហការជាមួយផ្នែកជំនាញពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្វែងរកដំណោះស្រាយសមរម្យ ក្នុងការបញ្ចៀសនូវបញ្ហាផ្សេងៗក្នុងឧទ្យានអង្គរ ដែលបង្កឡើងដោយសត្វស្វា។អាជ្ញាធរជាតិអប្សរា ទទូចឱ្យសាធារណជនជាតិ និងអន្តរជាតិទាំងអស់ចូលរួមសហការដោយអនុគ្រោះ៕

អត្ថបទដែលទាក់ទង

ឯកឧត្តម ចាយ បូរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ប្រចាំព្រះរាជាណាចក្រកម្ពុជា
2025/02/07 08:36:35 pm        1
“ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំនេះ នឹងរៀបចំឡើងនៅទឹកដីអង្គរ
2025/02/07 08:29:12 pm        1
ឆ្នាំ២០២៤៖ កម្ពុជាផលិតអំបិលបានជាង ១៦៨ ពាន់តោន ផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់
2025/02/07 07:13:06 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ចាយ បូរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ប្រចាំព្រះរាជាណាចក្រកម្ពុជា

2025/02/07 08:36:35 pm
​“ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំនេះ នឹងរៀបចំឡើងនៅទឹកដីអង្គរ
2025/02/07 08:29:12 pm
​ESA ៖ ឱកាសជាង ១ភាគរយដែលផ្កាយព្រះគ្រោះអាចបុកផែនដីនៅឆ្នាំ ២០៣២
2025/02/07 08:04:27 pm
​ចិន អ៊ីរ៉ង់ រុស្ស៊ី ជប៉ុន និងអូស្រ្តាលី ចូលរួមសមយុទ្ធពហុជាតិរបស់កងទ័ពជើងទឹកប៉ាគីស្ថាន
2025/02/07 08:03:31 pm
​មនុស្ស ២នាក់ស្លាប់ និង ២នាក់ទៀតរងរបួស ក្នុងហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចនៅប្រទេសប្រេស៊ីល
2025/02/07 08:02:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/02/03 11:18:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/02/06 12:56:46 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/02/06 05:25:36 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/02/06 11:26:49 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/02/06 11:47:34 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am