ព័រទុយហ្កាល់​ស្មើ​នៅ​ទឹកដី​សាធារណរដ្ឋ​អៀក​ឡង់​តែ​ឡើង​មក​លើ​គេ​វិញ​ក្នុង​ពូ​ល A

2021/11/12 07:32:33 pm        421

​បាល់ទាត់៖ ​ព័រទុយហ្កាល់​បាន​ឡើងមក​លើ​គេ​វិញ​ក្នុង​ពូ​ល A នៃ​វគ្គ​ជំ​រុះ World Cup ២០២២ តំបន់​អឺរ៉ុប​ក្រោយ​ស្មើ​នៅ​ទឹកដី​សាធារណរដ្ឋ​អៀក​ឡង់ ០-០​។ ​​មិនមែនជា​ប្រកួត​ដ៏​ល្អ​សំរាប់​ព័រទុយហ្កាល់​ឡើយ​ស្របពេល Cristiano Ronaldo ធ្វើ​អ្វី​អ្នកចាំទី​អៀក​ឡង់ Gavin Bazanu មិនបាន ​ខណៈ​ខ្សែការពារ Pepe ត្រូវបាន​បណ្តេញចេញ​ទៀត​នៅ​នាទី​ទី៨១ ក្រោយ​ទទួល​កាត​លឿង​ទី២​។

​​ការប្រកួត​នៅ​កីឡដ្ឋាន Aviva ទីក្រុង Dublin មាន​អ្នកគាំទ្រ​ចូល​ទស្សនា​ជាង ៥ម៉ឺន​នាក់ ​ខណៈ​អៀក​ឡង់​ដែល​អស់​ឱកាស​បង្ហាញខ្លួន​នៅ World Cup ទៅហើយនោះ​មានឱកាស​ច្រើន​ផងដែរ ​ទៅលើ​ព័រទុយហ្កាល់​នៅ​ចុង​ម៉ោង​តែ​មិនមាន​សំណាង​។ ​​ក្រុម​របស់លោក Fernando Santos នៅពេលនេះ​ឡើងមក​ឈរលើ​គេ​វិញ​ក្នុង​ពូ​ល A នៃ​វគ្គ​ជំ​រុះ​នេះ​ដោយមាន ១៧ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​លេខ ២ ស៊ែ​ប​តែ​ចំណេញ​គ្រាប់​បាល់​ច្រើនជាង ៤គ្រាប់​។ ​​ថ្ងៃអាទិត្យ ​ទី១៤ នេះ​នឹង​ជា​ជំនួប​ចុងក្រោយ​នៃ​វគ្គ​ជំ​រុះ​តំបន់​អឺរ៉ុប​ដោយ​ព័រទុយហ្កាល់ និង​ស៊ែ​ប​ត្រូវ​ជួបគ្នា​នៅ​ទឹកដី​ទីក្រុង Lisbon ប្រទេស​ព័រទុយហ្កាល់​។ ​លទ្ធផល​ត្រឹម​ស្មើនឹង​ធ្វើឱ្យ​ព័រទុយហ្កាល់​បាន​កៅអី​នៅ​កាតា​ក្នុងនាម​ជា​ក្រុម​លេខ ១ ក្នុង​ពូ​ល​ ខណៈ​ក្រុម​លេខ ២ ត្រូវ​លេង​វគ្គ Play-Off៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        140
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        151
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm