នាយករដ្ឋមន្ត្រីបារាំង អនុម័តកញ្ចប់ថវិកាទាំងបង្ខំ នាំឲ្យប្រឈមនឹងការបោះឆ្នោតដកសេចក្ដីទុកចិត្ត

2025/02/04 11:47:58 pm        87

នាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou (ហ្វ្រង់ស្វ័រ បាយរ៉ូ) បានអនុម័តសេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ ទាំងបង្ខំ ដោយមិនបានឆ្លងកាត់សភាជាន់ទាប កាលពីថ្ងៃចន្ទ (ទី៣ ខែកុម្ភៈ) ដោយប្រើប្រាស់បទប្បញ្ញត្តិរដ្ឋធម្មនុញ្ញ ដែលការធ្វើបែបនេះទំនងជានឹងបង្កឲ្យមានការបោះឆ្នោតដកសេចក្ដីទុកចិត្ត។

ក្រុមឆ្វេងនិយមជ្រុល គឺគណបក្ស France Unbowed (LFI) បាននិយាយរួចហើយថា ខ្លួននឹងដាក់ញត្តិដកសេចក្ដីទុកចិត្ត ដែលទំនងជានឹងត្រូវបានបោះឆ្នោត នៅថ្ងៃពុធ។ តែថ្នាក់ដឹកនាំគណបក្ស Socialist (PS) បាននិយាយថា ប្រសិនបើសមាជិកបក្សធ្វើតាមការណែនាំ ខ្លួននឹងមិនគាំទ្រញ្ញត្តិនេះទេ ដែលនឹងជួយការពាររដ្ឋាភិបាលមិនឲ្យដួលរលំ ។

ចំណែកក្រុមប្រឆាំងជនអន្តោប្រវេសន៍របស់លោកស្រី Marine Le Pen គឺគណបក្ស National Rally (RN) មិនទាន់ផ្តល់ការបញ្ជាក់ច្បាស់លាស់នៅឡើយទេថា តើខ្លួននឹងបោះឆ្នោតគាំទ្រញត្តិនេះ ឬអត់។ អ្នកនាំពាក្យគណបក្ស បានប្រាប់ថា គណបក្សនឹងប្រកាសផែនការរបស់ខ្លួន នារសៀលថ្ងៃពុធ។

គួរបញ្ជាក់ថា នយោបាយរបស់ប្រទេសបារាំង បានស្ថិតក្នុងភាពចលាចល ចាប់តាំងពីប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសពីការបោះឆ្នោតមុនអាណត្តិ កាលពីរដូវក្តៅឆ្នាំមុន ដែលបានធ្វើឲ្យរដ្ឋសភាបែកជាក្រុមប្រឆាំងចំនួន ៣ប្លុក។ បក្ស NR បានក្លាយជាគណបក្សធំជាងគេតែមួយគត់ នៅក្នុងសភាជាន់ទាប ដោយបានធ្វើឲ្យលោកស្រី Le Pen ស្ថិតនៅក្នុងតួនាទីដ៏មានឥទ្ធិពលមិនធម្មតា។

លោក Bayrou បានអំពាវនាវដល់សមាជិកសភាកុំឲ្យផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហើយទទួលយកសេចក្ដីព្រាងច្បាប់ថវិកាដែលលោកបានបង្ខំឲ្យមានការអនុម័តនេះ។ លោកបាននិយាយថា៖ «ប្រសិនបើអ្នកសម្រេចចិត្ត ចាប់តាំងពីវាស្ថិតនៅក្នុងដៃរបស់អ្នកនោះ ក្នុងរង្វង់ ១០ថ្ងៃ ប្រទេសបារាំងនឹងមានថវិកា ដែលនឹងបញ្ជូនសញ្ញាពីការទទួលខុសត្រូវ និងស្ថិរភាពដល់អ្នកដែលមានការបារម្ភបំផុត អ្នកដែលមានកង្វល់ជាមួយនឹងហេតុផលត្រឹមត្រូវ និងបងប្អូនជនរួមជាតិរបស់យើង»៕


អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        25
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm