រាជរដ្ឋាភិបាលប្រមូលចំណូលពន្ធបានជាង ២ ៣១៥ លានដុល្លារអាមេរិក ក្នុងរយៈពេល១០ខែឆ្នាំ២០២១

2021/11/12 07:54:30 pm        493

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សរុបបានប្រមាណជិត ៩ ៣៧៩ ប៊ីលានរៀល ត្រូវជាង ២ ៣១៥ លានដុល្លារអាមេរិក រយៈពេល១០ខែ ឆ្នាំ២០២១ បើធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២០ ថយចុះចំនួនជាង ៤៩៩ប៊ីលានរៀល ត្រូវប្រមាណជាង ១២៣ លានដុល្លារអាមេរិក។

អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញរបាយការណ៍ បូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែ តុលា និងសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២១ នៅថ្ងៃទី១១ខែ វិច្ឆិកា ឆ្នាំ២០២១ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន តាមរយៈការអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យ​ចំណូលអនឡាញ ​បានចំនួនជិត ៨៤៣ ប៊ីលានរៀល ​ត្រូវប្រមាណជាង ​២០៨ លានដុល្លារអាមេរិក​ ស្មើនឹង ៩,២៨% នៃផែនការ​ច្បាប់​ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១​ បើប្រៀបធៀប​នឹងចំណូលពន្ធ-អាករប្រចាំ ​ខែតុលា ឆ្នាំ២០២០ ឃើញថា កើនឡើងជាង ៥០ ប៊ីលានរៀល ត្រូវជាង ១២លានដុល្លារអាមេរិក ឬស្មើជាង ៦%។

ចំណែកសរុបការប្រមូលចំណូលរយៈពេល១០ខែវិញ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល​អនឡាញ សរុបបានមានចំនួនជិត​ ៩ ៣៧៨ ប៊ីលានរៀល​ បើគិតជាដុល្លារត្រូវប្រមាណជាង ២ ៣១៥ លាន​ដុល្លារអាមេរិក ​ស្មើជាង ១០៣% នៃ​ផែនការច្បាប់​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ​ឆ្នាំ២០២១​ ក្នុងនោះបើធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២០​ គឺថយចុះជាង ​៤៩៩ ប៊ីលានរៀល ​ត្រូវជាង ១២៣ លានដុល្លារ​អាមេរិក​ ស្មើនឹង -៥,០៥%។

ជុំវិញការប្រមូលចំណូលពន្ធនេះ ​តាម​ការបញ្ជាក់ពីអគ្គនាយកដ្ឋានពន្ធដារ ថា ការឆ្លងកាត់ស្ថានភាព​ដ៏លំបាកនៃការរីករាលដាលខ្លាំង​ នៃជំងឺកូវីដ-១៩ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ​សម្រាប់​រយៈពេល ១០ខែ ឆ្នាំ២០២១ ទោះបីជាមិនប្រសើរជាងរយៈពេលដូចគ្នា ​ឆ្នាំ២០២០​ ប៉ុន្តែអាចនៅ​មានស្ថានភាពល្អប្រសើរ ដោយសម្រេចបានលទ្ធផល​លើសការរំពឹងទុក និងផែនការហិរញ្ញវត្ថុ​សម្រាប់គ្រប់គ្រងឆ្នាំ២០២១។

លទ្ធផលជាទីមោទនៈនេះ គឺមិនអាចកាត់ផ្តាច់ចេញ​ពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាពិសេសការគ្រប់គ្រង​ស្ថានការណ៍​នៃជំងឺកូវីដ-១៩ បាន​ពេញលេញ និងមានប្រសិទ្ធិភាពខ្ពស់ តាមរយៈចាត់វិធានការជាយុទ្ធសាស្រ្ត​ក្នុងការចាក់វ៉ាក់សាំងជូន​ប្រជាពលរដ្ឋកម្ពុជា ប្រកបដោយស្មារតីបុរេសកម្ម​ និងទាន់ពេលវេលា ដែលអាចកសាងភាពធន់​របស់​សហគមន៍​ ទៅនឹងជំងឺរាតត្បាតនេះ ហើយជំរុញឱ្យប្រទេសជាតិអាចបើកដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​នៅក្នុងខែវិច្ឆិកានេះ​ ដែលនឹងអាចសង្ឃឹមថា ស្ថានភាពសេដ្ឋកិច្ចនឹងអាចងើបឡើងវិញ​តាមការ​រំពឹងទុក​របស់​រាជរដ្ឋាភិបាល៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm