សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញទស្សនាខ្សែច្រវាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) នៅសង្កាត់ចោមចៅ

2025/02/05 04:06:50 pm        290

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះត្រួតពិនិត្យច្រវាក់ផលិតកម្មរោងចក្រម៉ូតូរបស់ក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មផលិត និងចែកចាយម៉ូតូ ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដ៏ធំ និងមានឥទ្ធិពលបំផុតនៅក្នុងប្រទេសកម្ពុជា ខណៈម៉ូតូរបស់ក្រុមហ៊ុននេះមានការគាំទ្រ និងពេញនិយមយ៉ាងច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។

បើតាមលោក បេន កៀស្រ៊ីថានាកន ប្រធានក្រុមហ៊ុន អិនស៊ីអិច បានឲ្យដឹងថា ចាប់ផ្តើមពីឆ្នាំ១៩៩២ ក្រុមហ៊ុន អិន ស៊ី អិច បាននាំចូលផលិតផលសម្រេចម៉ាកហុងដារ (CBU) សម្រាប់ទីផ្សារកម្ពុជា ជាមួយកំណើនយ៉ាងឆាប់រហ័សនៃតម្រូវការរបស់អតិថិជន ប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រ ក្រុមហ៊ុនបានបង្កើតខ្សែច្រវាក់ផលិតកម្មដំបូងរបស់ខ្លួននៅទីរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៩៩។

ច្រវាក់ផលិតកម្មខ្នាតតូចនេះហើយ គឺជាការចាប់ផ្តើមដំបូងរបស់ក្រុមហ៊ុន អិន ស៊ី អិច ពីការនាំចូលមកជាការដំឡើងម៉ូតូដោយខ្លួនឯងក្នុងទម្រង់ពាក់កណ្តាលសម្រេច (IKD)។ក្នុងឆ្នាំ២០០៤ ក្រុមហ៊ុនបានពង្រីកប្រតិបត្តិការរបស់ខ្លួនជាមួយខ្សែច្រវាក់ផលិតកម្មធំជាងមុន ដោយការបង្កើនសមត្ថភាពផលិតទាំងក្នុងទម្រង់ពាក់កណ្តាលសម្រេច (IKD) និងពាក់កណ្តាលសម្រេច១ (IKD1)។បច្ចុប្បន្ននេះ ក្រុមហ៊ុនអិន ស៊ី អិច មិនត្រឹមតែមានសមត្ថភាពក្នុងការដំឡើងម៉ូតូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាប់ផ្តើមផលិតគ្រឿងបន្លាស់ម៉ូតូសំខាន់ៗក្រោមប្រព័ន្ធកម្រិតខ្ពស់ ( IKD1.5)ផងដែរ។

លោកបានឲ្យដឹងទៀតថា ក្រុមហ៊ុន បានប្រើប្រាស់បុគ្គលិកកម្មករខ្មែរ នៅគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ដោយបានអនុវត្តន៍ទៅតាមស្តង់ដាររបស់ក្រុមហ៊ុនហុងដា យ៉ាងត្រឹមត្រូវ ព្រមទាំងមានកម្មវិធីបង្កើនជំនាញដល់បុគ្គលិកកម្មករ ស្របតាមបរិបទនៃការវិវឌ្ឍនៃបច្ចេកវិទ្យា និងសម័យកាលឌីជីថល។ទន្ទឹមនឹងការផលិតគ្រឿងបំណែកម៉ូតូ បម្រើឱ្យការដំឡើងក្នុងស្រុកក្រុមហ៊ុន ក៏បាននាំចេញគ្រឿងបំណែកមួយចំនួនទៅក្រៅប្រទេសផងដែរ ដូចជាទៅកាន់ប្រទេសថៃជាដើម។

រីឯលក្ខខ័ណ្ឌការងារ គឺអនុវត្តន៍ទៅតាមច្បាប់ការងារ និងរក្សាបានបរិយាកាសការងារល្អរួមទាំងសុវត្ថិភាពការងារ និងអនាម័យសំដៅធានានូវសុខភាព របស់បុគ្គលិកកម្មករបានល្អប្រសើរ។ ចំពោះប្រាក់បៀវត្ស ក៏មានលក្ខណៈសមរមស្របតាមស្ថានភាពសេដ្ឋកិច្ច និងការរស់នៅប្រចាំថ្ងៃផងដែរ។ លើសពីនេះ រោងចក្រក៏មានរៀបចំកន្លែងចម្រុះទឹកកខ្វក់ឱ្យទៅជាទឹកស្អាត មុនបង្ហូរចេញទៅលូសាធារណៈ ដើម្បីចូលរួមការពារបរិស្ថានឱ្យបានល្អ ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ក្រុមហ៊ុន បានចាប់ផ្តើមដំណើរការជាមួយការដំឡើងម៉ូតូបាន៥០គ្រឿងក្នុងមួយវេននៅឆ្នាំ១៩៩៩ កើនឡើងដល់ ៨០០គ្រឿងក្នុងមួយវេននៅឆ្នាំ២០១៥នេះ។

បើតាមលោកប្រធានក្រុមហ៊ុន បានឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុនដំឡើងម៉ូតូចំនួន៥ប្រភេទ រួមមានម៉ូតូ Click, Scoopy, Dream, Wave និង Beat។ សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន បុគ្គលិក និងកម្មករបម្រើការនៅក្រុមហ៊ុននេះសរុបចំនួន១,២២១នាក់ ហើយបុគ្គលិក និងកម្មករ ទទួលបានប្រាក់ឈ្នួលទាបបំផុតជិត៣០០ដុល្លារអាមេរិក៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        208
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm