តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវកៅស៊ូ(DBST)ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់

2025/02/05 04:32:58 pm        112

ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងាររួមមាន ឯកឧត្តមអនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវកៅស៊ូ(DBST) ១ខ្សែ ប្រវែង២២៦០ម៉ែត្រ ទទឹង៦ម៉ែត្រ ហៅថាផ្លូវត្បែងជ្រុំ-រ៉ាទទឹងថ្ងៃ ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម លី ណារុន រួមនិងក្រុមការងារ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងបានពាំនាំសារផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹករលឹក ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាមគ្គុទេសឯក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាអ្នកដឹកនាំបន្តរវេន ប្រកបដោយគតិបណ្ឌិត និងថាមពល និងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបានជម្រាបពួកគាត់ថាគម្រោងផ្លូវក្រាលកៅស៊ូ ដែលអនុវត្តដោយកងវិស្វកម្ម ក្រសួងការពារជាតិ គឺគ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់សម្ពោធឲ្យប្រើប្រាស់មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ការស្ថាបនាផ្លូវនេះគឺប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ហើយការស្ថាបនាផ្លូវនេះឱ្យក្លាយជាផ្លូវកៅស៊ូរ គឺស្របតាមការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងជាគោលដៅបង្ខិតទីជនបទឱ្យកាន់តែនៅជិតទីប្រជុំជន ឬក្រុង ជាពិសេសជាការឆ្លើយតបទៅតាមតម្រូវការក៏ដូចជាការចង់បានរបស់បងបប្អូនប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ ក្រោយពេលផ្លូវនេះស្ថាបនារួច ឯកឧត្តមរដ្ឋលេខាធិការ សំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងបងបង្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវនេះត្រូវចូលរួមថែរក្សាទាំងអស់គ្នាដើម្បីការប្រើប្រាស់ជាប្រយោជន៍រួមបានយូរអង្វែង ដោយកុំចាក់ដីភូមិឋានឱ្យខ្ពស់ជាងផ្លូវ កុំចាក់ដីលុបផ្លូវទឹកសងខាងផ្លូវ និងត្រូវចូលរួមការពាររាល់ការដឹកលើសទំងន់ជាដើម ព្រមទាំងកុំហាលស្រូវឬដំឡូងនៅលើផ្លូវព្រោះវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ។

លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឱ្យដឹងថាក្នុងឆ្នាំ២០២៤កន្លងទៅ គម្រោងសាងសង់ផ្លូវ និងស្ពាន របស់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងខេត្តពោធិ៍សាត់ រួមមាន ផ្លូវក្រាលល្បាយក្រួស ចំនួន ៣ខ្សែ ប្រវែង២២.៧គម នៅស្រុកក្រគរ ១ខ្សែ ប្រវែង ៥,៥ គម និងលូច៥កន្លែង សម្រេចបាន ១០០% ,ស្រុកភ្នំក្រវាញ ១ខ្សែ ប្រវែង ១០,២គម និងលូ ១២កន្លែង សម្រេចបាន ១០០% និងស្រុកបាកាន ១ខ្សែ ប្រវែង ៧គម សម្រេចបាន ៣០%។ ស្ថាបនាស្ពានបេតុង ចំនួន ០១កន្លែង ប្រវែង ៧៥ម៉ែត្រ នៅស្រុកកណ្ដៀង សម្រេចបាន ៤៥%។

ផ្លូវក្រាលបេតុង ចំនួន ១ខ្សែ ប្រវែង ១,២គម នៅស្រុកបាកាន និងស្រុកតាលោសែនជ័យ សម្រេចបាន ១០០%។

គម្រោងផ្លូវថែទាំខួប ក្រាលកៅស៊ូ ចំនួន ០២ខ្សែ ប្រវែង ៩,១៩គម នៅស្រុកបាកាន សម្រេចបាន ១០០%។

គម្រោងផ្លូវថែទាំប្រចាំក្រាលកៅស៊ូ ចំនួន ៧ខ្សែ ប្រវែង ១២៧,៦៦គម សម្រេចបាន ១០០% ៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        48
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        135
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm