ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគថ្មីទាក់ទាញវិនិយោគជប៉ុន

2021/11/12 08:25:01 pm        331

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគថ្មី ទាក់ទាញវិនិយោគជប៉ុនចូលមកវិនិយោគនៅកម្ពុជា។

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយយុទ្ធសាស្ត្រមួយដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គម ក្រោយវិបត្តិនៃជំងឺកូវី៥-១៩ ព្រមទាំងធ្វើឱ្យកម្ពុជាក្លាយជាទិសដៅដ៏ទាក់ទាញ និងប្រកួតប្រជែងខ្ពស់មួយ នៅក្នុងតំបន់ សម្រាប់ការវិនិយោគប្រកបដោយគុណភាព និងចីរភាព។

ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលា តាមប្រព័ន្ធវីដេអូ ស្តីពីច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំ​ផ្សព្វផ្សាយ​ជូន​វិនិយោគិន និងធុរជនជប៉ុន នៅថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ច្បាប់ថ្មីស្តីពីវិនិយោគ​របស់​ព្រះរាជាណាចក្រកម្ពុជា ​គឺបានតាក់តែងរៀបចំឡើងអស់រយៈពេលជាច្រើនឆ្នាំ និងបាន​ទទួល​យកមតិ ព្រមទាំងសំណូមពរពីតំណាងផ្នែកឯកជន​ និងសហគមន៍ធុរកិច្ចជប៉ុននៅកម្ពុជាផងដែរ ដើម្បីជាប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ​ យកទៅដាក់​បញ្ចូល​ក្នុងច្បាប់ថ្មីស្តីពីវិនិយោគនេះ។

ចំណែក ឯកឧត្តម អ៊ុង រចនា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន លើក​ឡើងថា​ ច្បាប់ស្តីពីវិនិយោគថ្មីនេះ​ នឹងដើរតួនាទីជាត្រីវិស័យ និងមូលដ្ឋានច្បាប់ដ៍រឹងមាំសម្រាប់​វិនិយោគិន ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងស្របពេលដែលកម្ពុជាកំពុងស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវី៩-១៩។

ឯកឧត្តម ឯកអគ្គរាជទូត ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្សព្វផ្សាយ និង​លើក​កម្ពស់ការយល់ដឹងពីច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា​ ទៅកាន់សហគមន៍ធុរកិច្ច ដែល​ប្រការនេះ​ជា​ការ​បន្សំគ្នា ​ទៅនឹងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា​ ២០២១-២០២៣។

ដោយឡែក ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការជាប្រចាំរបស់អង្គការពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន និងធនាគារមីហ៊្សូហូ ​ដែលជានិច្ចកាលដើរតួនាទីជាដៃគូដ៏សំខាន់ សម្រាប់​ការ​ផ្សព្វផ្សាយ​ពីកាលានុវត្តភាព​ និងបរិស្ថានវិនិយោគនៅកម្ពុជា​ ជូនដល់វិនិយោគិនជប៉ុន ជា​ពិសេស​សកម្មភាពវិនិយោគ ​របស់អ្នកវិនិយោគជប៉ុននៅកម្ពុជា ជាក់ស្តែងការវិនិយោគក្នុងវិស័យ​កម្មន្តសាល​មិនមែនវាយនភណ្ឌ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក​ដល់​ការ​ធ្វើ​ពិពិធកម្មមូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា ។

សូមរំលឹកថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ​បានចំនួន ១៤៦ គម្រោង ក្នុង​ទុនវិនិយោគសរុបប្រមាណ ២ ៨៥៣ លានដុល្លារអាមេរិក ​ក្នុងនោះមានគម្រោងវិនិយោគចំនួន ៦៦ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ​ដែលមានទុនវិនិយោគសរុប ៣៤០ លានដុល្លារ៕

អត្ថបទ៖ សុន រ៉ាឌី​​ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm