ឯកឧត្តម មាន ចាន់យ៉ាដា ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅអាងទឹកអូរអង្គ្រង

2025/02/05 05:24:59 pm        105

ឧត្តរមានជ័យ៖ ដើម្បីដឹងពីកត្ដា​ស្ថានភាព​ការបង្ករបង្កើនផលស្រែវរដូវប្រាំង របស់បងប្អូន​ប្រជាកសិករ​ នៅរសៀលថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល​ខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារមន្ទីរជំនាញ ចុះពិនិត្យមើលស្ថានភាពទឹក និងការងារបង្ករ​បង្កើន​ផលស្រូវ​រដូវប្រាំង​របស់ប្រជាកសិករ នៅចំណុចអាងទឹកអូរអង្រ្គង ​ឃុំកោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ក្នុងនោះដែរលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានលើកឡើងថា ចំពោះផែនការបង្កបង្កើនផលស្រូវរដូវប្រាំង ​ឆ្នាំ២០២៤-២០២៥ នៅ​ប្រព័ន្ធធារាសាស្ត្រអូរអង្គ្រង ចំនួន៥០ហិកតា ​តែការអនុវត្តជាក់ស្តែង ចំនួន ១២៨ ហិកតា លើសពីផែនការដែលបានកំណត់ ។

លោក ញឺន កួន បានបន្ថែមទៀតថា គិតត្រឹមថ្ងៃនេះ ពុំទាន់មានបញ្ហាប្រឈមនោះទេ ប៉ុន្តែមន្ទីរ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជាប្រជាកសិករ ​ដែលធ្វើស្រែរដូវប្រាំង ត្រូវចូលរួម​ថែរក្សាប្រភពទឹក ​និងការប្រើប្រាស់ទឹកត្រូវមានការ​សន្សំសំចៃ​ និង​ចំគោលដៅ ចៀសវាង​ការប្រើប្រាស់ទឹក​ខ្ជះខ្ជាយ ​នាំឲ្យមានការខ្វះខាតទឹកនាពេលខាងមុខ។

យ៉ាងណាម៉ិញក្នុងការចុះពិនិត្យនោះដែរ ឯកឧត្តម មាន ចាន់យ៉ាដា ​អភិបាលខេត្តឧត្តរមានជ័យ បានជំរុញណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងស្រុក ត្រូវចូលរួម​សាមគ្គី​សហការគ្នា​ឲ្យបាន​សកម្ម និងល្អប្រសើរជាប់ជាប្រចាំ ដើម្បីបានដឹងពីសុខទុក្ខ​និងបញ្ហាប្រឈមនានា​ក្នុងមូលដ្ឋានរបស់ខ្លួន ។ពិសេសនោះ បងប្អូនប្រជាកសិករ ​ត្រូវតាមដានការងារ​របស់ខ្លួន​ឲ្យបានជាប់​ជាប្រចាំ​ចំពោះការធ្វើស្រូវប្រាំងរបស់​បងប្អូន​ប្រសិនបើមាន​បញ្ហាណាមួយ​ប្រឈម​និងការខ្វះខាត​ប្រភពទឹកនោះ ត្រូវ​ប្រញាប់​រាយការណ៍​មកអាជ្ញាធរ​ស្រុក​ឲ្យបានលឿនបំផុត ងាយស្រួល​អាជ្ញាធរ​ ក៏ដូចជាមន្ទីរជំនាញធ្វើការជួយអន្តរាគមន៍​បូមទឹកសង្រ្គោះស្រូវបានទាន់​ពេលវេលាផងដែរ។

ឯកឧត្តម មាន ចាន់យ៉ាដា បានបន្តថា កត្ដាទាំងអស់នេះហើយ គឺជាការគិតគូរ​យកចិត្តទុកដាក់ខ្ពស់​ពី​សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជានិច្ចកាល​សម្តេចធិបតី តែងតែជួយដោះស្រាយ​រាល់​បញ្ហាប្រឈមនានា ចំពោះការធ្វើស្រែរដូវប្រាំងរបស់បងប្អូនកសិករ៕ 

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        33
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm