ក្រសួងទេសចរណ៍ណែនាំអាជីវកម្មក្លឹបកម្សាន្តរង្គសាល KTV ត្រៀមខ្លួន ខណៈថ្ងៃបើកមិនទាន់​ប្រកាស​ផ្លូវការ

2021/11/12 09:05:35 pm        650

ភ្នំពេញ ៖ នៅពេលនេះ ក្រសួងទេសចរណ៍បានរៀបចំបទដ្ឋានគតិយុត្តស្តីពី វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារ​អប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មី រួចហើយ ដើម្បីអនុញ្ញាតឲ្យអាជីវកម្មម៉ាស្សាអាជីវកម្មខារ៉ាអូខេ និងអាជីកម្មក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក អនុវត្តន៍ និងត្រៀមបើកដំណើរការឡើងវិញនៅថ្ងៃខាងមុខ។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ បទដ្ឋានគិតយុត្តស្តីពីវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិ​ស្តង់ដារ​អប្បបរមា SOP តាម​គន្លង​ប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មម៉ាស្សាអាជីវកម្មខារ៉ាអូខេ និង​អាជីកម្មក្លឹបកម្សាន្តរង្គសាល​ ឌីស្កូតែក សម្រាប់​ត្រៀម​បើក​ដំណើរ​ការ​ឡើង​វិញ​ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា មកដល់ពេលនេះ គ្រប់​អាជីវកម្មដ្ឋាន ម៉ាស្សា ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត​រង្គសាល ឌីស្កូតែក នៅមិនទាន់អនុញ្ញាត​អោយ​បើកឡើងវិញទេ ប៉ុន្តែ​នៅ​ពេល​នេះ​អាជីវ​កម្មដ្ឋានទាំងនេះ ​ក៏ត្រូវរៀបចំទីតាំងផងដែរ ដើម្បីត្រៀមបើកនៅថ្ងៃខាងមុខនេះ។

ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ទោះយ៉ាងណា គ្រប់គ្រប់អាជីវកម្មដ្ឋានម៉ាស្សា ខារ៉ាអូខេ និងក្លឹបកម្សាន្ត​រង្គសាល ឌីស្កូតែក​នានា មុននឹងបើកដំណើរការ ​គឺត្រូវស្នើសុំរដ្ឋបាលរាជធានីខេត្ត ដោយមានមន្ត្រី​ជំនាញ​ទេសចរណ៍ចុះទៅត្រួតពិនិត្យ ​និង​វាយ​តម្លៃ​ទីតាំង​អាជីវកម្ម ដោយត្រូវរៀបចំអនុវត្ត​តាម​នីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SOP​ ឲ្យ​បានត្រឹមត្រូវជាមុនសិន ទើបយើង​អនុញ្ញាត​ឱ្យ​បើក ហើយ​អាជីវកម្មណាដែលអនុវត្តមិនបានល្អ ​អាជ្ញាធរមូលដ្ឋានត្រូវឲ្យ​រៀបចំអោយបិទវិញផងដែរ។

មកដល់ពេលនេះ រាជរដ្ឋាភិបាលនៅមិនទាន់បានកំណត់ថ្ងៃអោយបានច្បាស់លាស់​អំពី​ការ​ប្រកាស​បើកអាជីវកម្មដ្ឋានម៉ាស្សាអាជីវកម្មខារ៉ាអូខេ និង​អាជីកម្មក្លឹបកម្សាន្តរង្គសាល ​ឌីស្កូតែកជាផ្លូវការ​នោះទេ ​ប៉ុន្តែប្រសិនបើក្រោយថ្ងៃទី៣០ ​ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានភាពការរាតត្បាតកូវីដ១៩ នៅតែ​បន្តការធូរស្រាលខ្លាំង ​គឺរាជរដ្ឋាភិបាលអាចនឹងប្រកាសបើក។

នៅក្នុងសេចក្តីណែនាំស្តីពីដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់​អាជីវកម្ម​ម៉ាស្សា​អាជីវកម្ម​ខារ៉ាអូខេ ​និង​អាជីវ​កម្ម​ក្លឹបកម្សាន្តរង្គសាល ​ឌីស្កូតែកនេះ ក្រសួងបានណែនាំអោយ​អនុវត្ត​លើកាងារចំនួន៦ចំណុចរួមមាន ៖

១៖ អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ត្រូវរៀបចំផែនការកែតម្រូវសម្បទាអាជីវកម្មរបស់​ខ្លួន​ឱ្យ​ស្របនឹងលក្ខខណ្ឌតម្រូវ។ ២៖ ត្រូវ​រៀប​ចំឱ្យ​មានផែនការសកម្មភាពច្បាស់លាស់ ក្នុងការ​ចូលរួម​ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និង​ត្រូវ​គិតគូរ​អំពី​បញ្ហា​សុវត្ថិភាព​ភ្ញៀវ សុវត្ថិភាពបុគ្គលិក និង​សុវត្ថិភាពសង្គមជាតិជាអាទិភាព។ ៣៖ អាជីវកម្ម ត្រូវរៀបចំឱ្យ​មានការបណ្ដុះបណ្ដាល​បុគ្គលិក​ជា​ប្រចាំ ​អំពីខ្លឹមសារវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩​ និងបដិសណ្ឋារកិច្ចល្អ ដើម្បីការពង្រឹងគុណភាពសេវាកម្ម​ឱ្យ​បាន​ល្អ។ ៤៖ អាជីវកម្ម ត្រូវអនុវត្តឱ្យបាន​ខ្ជាប់ខ្ជួន នូវវិធាន​ការ​ទាំងឡាយ ដែលដាក់ចេញដោយក្រសួងសុខាភិបាល ​និងវិធានសុវត្ថិភាព​ទេស​ចរណ៍​របស់​ក្រសួងទេសចរណ៍ ។ ៥៖ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយនានា ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាលជំងឺកូវីដ-១៩ ពិសេសគាំទ្រដល់គោលនយោបាយចាក់វ៉ាក់សាំង​របស់រាជរដ្ឋាភិបាល ​ឱ្យបានគ្រប់ចំនួន​ដូស​តាម​ការ​កំណត់​របស់​ក្រសួងសុខាភិបាល។ ៦៖ អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ត្រូវអនុវត្ត​និងប្រើ​ប្រាស់​ឱ្យ​បាន​ត្រឹម​ត្រូវ​នូវ​គ្រប់​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែលបានដាក់ឱ្យអនុវត្តកន្លង​មកដោយរាជរដ្ឋាភិបាល ​និងក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន ការស្កេន QR Code ទប់ស្កាត់​កូវីដ​-១៩ ​និងប្រព័ន្ធ Telegram BOT គ្រប់គ្រងទិន្នន័យ​ភ្ញៀវ​ក្នុង​ឧស្សាហកម្មទេសចរណ៍ជាដើម៕

អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm