កម្ពុជាដាក់ចេញយុទ្ធសាស្ត្រកៀរគរចំណូល នៃការទំនើបរដ្ឋបាលសារពើពន្ធ ដើម្បីឆ្លើយតបការអភិវឌ្ឍ

2025/02/05 07:00:57 pm        264

យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, មានចក្ខុវិស័យចូលរួមប្រែក្លាយប្រព័ន្ធចំណូលរដ្ឋឱ្យកាន់ តែទំនើប មានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយសុភបរមា ដែលអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ និងការវិវឌ្ឍនៃរចនាសម្ព័ន្ធ សង្គម-សេដ្ឋកិច្ចកម្ពុជា។

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីធានាបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព សំដៅបន្តរក្សាឱ្យបានរឹងមាំនូវចលនការនៃសុខសន្តិភាព និងជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេស ជាតិក្នុងរយៈពេលមធ្យម និងវែងទៅមុខ តាមរយៈការកែទម្រង់មុតស្រួចលើគ្រប់វិស័យ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរយៈពេល វែងរបស់កម្ពុជា ពោលគឺក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងន័យនេះ, រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវយុទ្ធសាស្តកៀរគរចំណូល របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដោយបានកំណត់ចក្ខុវិស័យ គោលបំណង គោលដៅ និងអភិក្រមច្បាស់លាស់ ស្របជាមួយនឹងការដាក់ចេញនូវវិធានការ គន្លឹះ សម្រាប់ការធ្វើទំនើបភាវូបនីយកម្មរដ្ឋបាលសារពើពន្ធ និងរដ្ឋបាលចំណូលមិនមែនសារពើពន្ធ និងការធ្វើវិចារណកម្មគោល- នយោបាយពន្ធដោយកំណត់នូវសូចនាករសមិទ្ធកម្ម និងសកម្មភាពគន្លឹះសម្រាប់ការតាមដាននិងវាយតម្លៃ ដើម្បីធានាឱ្យបាននូវ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ។

ក្រៅពីនេះ, យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏មាន​ចក្ខុវិស័យ​ចូលរួមប្រែក្លាយប្រព័ន្ធ ចំណូលរដ្ឋឱ្យកាន់តែទំនើប មានប្រសិទ្ធភាពខ្ពស់ និងប្រកប​ដោយសុភបរមា ដែលអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ និងការវិវឌ្ឍ នៃរចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះ យុទ្ធសាស្រ្តកៀរគរចំណូល នឹងក្លាយជាឧបករណ៍​គោល​នយោបាយ​មួយយ៉ាង សំខាន់ ក្នុងការកៀរគរចំណូលរដ្ឋប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់ តាមរយៈការដាក់ចេញនូវគោលបំណងនិងគោលដៅ ព្រមទាំងវិធានការមុតស្រួចនានា សម្រាប់អនុវត្តក្នុងរយៈពេល ៥ឆ្នាំ នៃអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ចំណែកគោលបំណង និងគោលដៅ, យុទ្ធសាស្ត្រកៀរគរចំណូលនេះ មានគោលបំណង ពង្រឹងការប្រមូលចំណូលឱ្យកាន់តែ ប្រសើរ តាមរយៈការបន្តធ្វើទំនើបកម្មរដ្ឋបាល និងគោលនយោបាយសារពើពន្ធ និងមិនមែនសារពើពន្ធ ដោយថ្លឹងថ្លែង បន្តរក្សាឱ្យបាន នូវចលនការ និងសន្ទុះនៃសេដ្ឋកិច្ច ផ្ដល់នូវភាពត្រឹមត្រូវ តម្លាភាព និងភាពយុត្តិធម៌ដល់អ្នកជាប់ពន្ធ ដោយផ្តោតលើចំណូលដែលជា សក្តានុពល និងមិនបង្កឱ្យមានវិការភាពសេដ្ឋកិច្ច។ ស្របនឹងគោលបំណងខាងលើ យុទ្ធសាស្ត្រនេះមានគោលដៅចំនួន ៣ ដែលមាន ចរិតសុទិដ្ឋិនិយមប្រកបដោយភាពច្បាស់លាស់ និងការប្ដេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាលរួមមាន៖ រក្សា និងជំរុញចំណូលចរន្តឱ្យបានក្នុង រង្វង់ ១៦% នៃ ផ.ស.ស នៅពេលកំណើនសេដ្ឋកិច្ចត្រឡប់មកកាន់គន្លងសក្តានុពលវិញ ពោលគឺ មានកំណើនពិន្ទុភាគរយជាមធ្យម ប្រចាំឆ្នាំប្រមាណ ០,៤៣ ឬ កំណើនមធ្យមប្រចាំឆ្នាំ ១២,៥% (២០២៥-២០២៨) ដែលក្នុងនោះចំណូលសារពើពន្ធ នឹងត្រូវកើន ឡើងដល់ក្នុងរង្វង់ ១៤% នៃ ផ.ស.ស., ធានាឱ្យបាននូវភាពច្បាស់លាស់ និងភាពត្រឹមត្រូវនៃប្រព័ន្ធពន្ធ និងភាពអាចព្យាករបាននៃការ ផ្លាស់ប្តូរ, និងបន្តពង្រីកវិសាលភាព និងពង្រឹងគុណភាពប្រព័ន្ធចំណូលមិនមែនសារពើពន្ធ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        160
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm