ភាគហ៊ុនសកល និងប្រាក់ដុល្លារធ្លាក់ចុះ ខណៈចិនវាយបកភ្លាមៗលើការដំឡើងពន្ធរបស់អាមេរិក

2025/02/05 07:08:47 pm        136

ផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក និងប្រាក់ដុល្លារបានធ្លាក់ចុះកាលពីថ្ងៃអង្គារទី៤សប្ដាហ៍នេះ ខណៈភាគហ៊ុនហុងកុងបានធ្លាក់ចុះពីកម្រិតខ្ពស់ក្នុងរយៈពេលពីរខែ ស្របពេលសហរដ្ឋអាមេរិក និងចិន បានបន្តដំឡើងពន្ធសងសឹកគ្នាលើទំនិញរៀងៗខ្លួន និងបង្កើនក្ដីរំពឹងនៃជម្លោះពាណិជ្ជកម្មកាន់តែធ្ងន់ធ្ងរ ។

ភាគហ៊ុនរបស់ S&P 500 របស់អាមេរិក ដែលមានភាពធូរស្រាល ពេលប្រទេសម៉ិកស៊ិក និងកាណាដា បានកាត់បន្ថយកិច្ចព្រមព្រៀងនៅនាទីចុងក្រោយ បន្ទាប់ពីការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះដល់ ០,២% ខណៈសន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ចុះក្នុងការជួញដូរ០,១%ទាបជាង១០៨,៨៦។

ភាគហ៊ុនអឺរ៉ុប (.STOXX)បានធ្លាក់ចុះ ០,១% ក្នុងពេលបើកទំព័រតារាងថ្មីក្នុងការជួញដូរពេលព្រឹក បន្ទាប់ពីធ្លាក់ចុះ ០,៨៧% កាលពីថ្ងៃចន្ទសប្ដាហ៍នេះ។ សន្ទស្សន៍ភាគហ៊ុន DAX របស់អាល្លឺម៉ង់ (.GDAXI) បានធ្លាក់ចុះ ហើយ ភាគហ៊ុន FTSE 100 របស់ចក្រភពអង់គ្លេស ធ្លាក់ចុះ០,៣ %។

ក្រុមហ៊ុន Hang Seng របស់ហុងកុង (.HIS) បើកទំព័រតារាងថ្មីនៃមាត្រដ្ឋានកម្រិតខ្ពស់នៅឆ្នាំ២០២៥ ដោយសង្ឃឹមថាប្រទេសចិនក៏នឹងចរចារកផ្លូវចេញពីការដំឡើងពន្ធជាមួយប្រធានាធិបតីអាមេរិក Donald Trumpដែរ ប៉ុន្តែក្រោយមកបានកាត់បន្ថយការកើនឡើងរបស់ខ្លួនបន្តិចក្នុងការជួញដូរប្រហែល ២,៨% ដោយមានការរំពឹងទុកថា ទីក្រុងប៉េកាំងនឹងបង្កើនការចំណាយជំរុញសេដ្ឋកិច្ច ដើម្បីទប់ទល់នឹងទង្វើរបស់សហរដ្ឋអាមេរិក។

ពន្ធបន្ថែម ១០% របស់សហរដ្ឋអាមេរិក លើការនាំចេញរបស់ចិនបានចូលជាធរមាននៅម៉ោង ០៥០១ ម៉ោងសកលកាលពីថ្ងៃអង្គារទី៤កុម្ភៈសប្ដាហ៍នេះ ហើយប៉ុន្មាននាទីក្រោយមកទីក្រុងប៉េកាំងបានប្រកាសថាខ្លួនកំពុងស៊ើបអង្កេតក្រុមហ៊ុន Google និងក្រុមហ៊ុនអាមេរិកផ្សេងទៀត ព្រមទាំងការដំឡើងពន្ធលើការនាំចូលប្រេង ធ្យូងថ្ម ឧស្ម័ន រថយន្ត និងឧបករណ៍កសិកម្មរបស់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm