អគ្គិភ័យឆេះក្លឹបកម្សាន្តមីតណាយ នៅសង្កាត់ព្រៃស បណ្តាលមនុស្ស០៩នាក់ស្លាប់ និងរងរបួសធ្ងន់

2025/02/05 07:15:09 pm        725

ក្លឹបកម្សាន្តមួយកន្លែងយីហោ « មីតណាយក្លឹប » ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ បណ្តាលឱ្យមានមនុស្សចំនួន០៩នាក់ ត្រូវស្លាប់ និងរបួសធ្ងន់ធ្ងរ ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្បែរស្តុបឬស្សីផ្អែម ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភព័ត៌មានឱ្យដឹងថា នៅមុនកើតហេតុ មានជាងមួយក្រុមបានធ្វើការផ្សារ​ដែក​នៅ​ក្នុង​ក្លឹប​ខាងលើ ខណៈក្រុមបុគ្គលិកមួយចំនួនកំពុងសម្រាកនៅក្នុងទីតាំង ។ ស្រាប់តែមួយសន្ទុះ​ក្រោយ​មក ក៏លិចចេញជា​អណ្តាត​ភ្លើង​ឆាប​ឆេះ​ឡើង​មក​លាយ​លំជាមួយ​ផ្សែង​ខ្មួរខ្មាញ់យ៉ាងសន្ធោរសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តងទៅ ។

ភ្លាមៗ បន្ទាប់ពីកើតហេតុ កម្លាំងអាជ្ញាធរមូលដ្ឋាន រួមទាំងរថយន្តពន្លត់អគ្គិភ័យមកពីតាមអង្គភាពពាក់ព័ន្ធជាច្រើន បានចុះធ្វើការអន្តរាគមន៍បាញ់​ទឹកទប់​ស្កាត់អណ្តាតភ្លើង ។ ក្រោយការអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ ការឆាបឆេះត្រូវគ្រប់គ្រងបានប្រសើរឡើងវិញ ក្នុងរយៈពេលជាង១ម៉ោង ។

បើតាមការបញ្ជាក់ពី ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និង​សង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ មានមនុស្ស​០៤​នាក់​ហើយបានស្លាប់នៅហ្នឹងកន្លែង និង០៥នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបញ្ចូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅមន្ទីរពេទ្យ ។

ជុំវិញហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ពុំទាន់មានប្រភពព័ត៌មានបញ្ជាក់ពីមូលហេតុ ដែល​នាំឱ្យកើតជាការឆាបឆេះនៅឡើយនោះទេ ក៏ពុំទាន់មានការបញ្ជាក់ថា អាចនឹងមានមនុស្សជាប់គាំងបន្ថែមនៅខាងក្នុងទីតាំង ឬអាចប៉ះពាល់ដល់អាយុជីវិតប៉ុន្មាននាក់នៅឡើយដែរ ខណៈកម្លាំងសមត្ថកិច្ចជំនាញ កំពុងបន្តប្រតិបត្តិការបាញ់ទឹកពន្លត់បន្ថែម និងប្រើយុទ្ធវិធីដើម្បីចូលទៅខាងក្នុងទីតាំងដែលមានការឆាបឆេះនោះ៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm