អ្នកជំនាញជួបជជែកគ្នាដើម្បីជំរុញការអភិវឌ្ឍវិស័យជលផលដោយចីរភាពនៅតំបន់អាស៊ាន

2025/02/05 08:11:13 pm        117

អ្នកជំនាញផ្នែកធនធានទឹក និងវិស័យជលផលពីមកប្រទេសអូស្ត្រាលី និងបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសផ្សេងៗមួយចំនួនទៀត នៅព្រឹកថ្ងៃទី០៥ខែកុម្ភៈ បានចូលរួមក្នុងពិធីបើកសន្និសីទលើកទី២ស្តីពី «ជណ្តើរត្រីនៅតាមទន្លេមេគ្គងក្រោម» ស្ថិតនៅក្នុងខេត្តសៀមរាប។

ពិធីបើកសន្និសីទនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ព្រមទាំងមានការចូលរួមពីឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា លោកស្រីសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ និងគណៈប្រតិភូមកពីបណ្តាប្រទេសមួយចំនួនទៀតជាដើម។

នៅអង្គសន្និសីទ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា សន្និសីទដែលរៀបចំឡើងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបន្តជំរុញការងារសាងសង់ជណ្តើរត្រី បង្ហាញការសិក្សាស្រាវជ្រាវអំពីការផ្លាស់ប្តូររបស់ត្រីឆ្លងទៅកាត់ជណ្តើរត្រី និងការវិវដ្តន៍រចនាប្លង់សាងសង់ជណ្ដើរត្រី ប្រទេសក្នុងតំបន់ទន្លេមេង្គ ព្រមទាំងការងារពាក់ព័ន្ធជាសកលផងដែរ ក្នុងន័យលើកកម្ពស់ដល់ការថែរក្សាត្រី និងទឹកសំដៅរក្សាបាននូវសន្តិសុខស្បៀងក្នុងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ឱ្យកាន់តែមានប្រសិទ្ធិភាព និងនិរន្តរភាព។ លើសពីនេះ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃការធ្វើជណ្តើរត្រីនៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង និងមួយទៀតនៅខេត្តកំពង់ស្ពឺកំពុងសាងសង់។

លោកស្រីសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិនៃ ACIAR មានប្រសាសន៍ថា តាមរយៈការរួមបញ្ចូលជណ្តើរត្រីទៅក្នុងផែនការថ្នាក់តំបន់ យើងអាចការពារការខូចខាតប្រព័ន្ធអេកូឡូស៊ីនៅទូទាំងអាងទន្លេមេគង្គក្រោម ជួយការពារវិស័យជលផលដែលមានសារ:សំខាន់ដ៏ចាំបាច់សម្រាប់សន្តិសុខស្បៀង និងប្រាក់ចំណូលរបស់ប្រជាជន ព្រមទាំងជួយពង្រឹងភាពធន់របស់សហគមន៍ និងនិរន្តរភាពរបស់បរិស្ថាន។

គួរបញ្ជាក់ដែរថា សន្និសីទលើកទី២ស្តីពី «ជណ្តើរត្រីនៅតាមទន្លេមេគ្គងក្រោម» រៀបចំឡើងចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រពីកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលីដែលអនុវត្តដោយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសអូស្ត្រាលី (DFAT)។ ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងជជែកពិភាក្សា ដោះស្រាយបញ្ហាប្រឈមបន្ទាន់ៗជាច្រើន ដែលទន្លេមេគង្គកំពុងជួបប្រទះ។ប្រធានបទដែលទាក់ទងនិងការអភិវឌ្ឈវិស័យជលផលប្រកបដោយចីរភាពរួម និងការអភិរក្សបរិស្ថានក៏នឹងត្រូវលើកយកមកពិភាក្សាក្នុងសន្និសីទផងដែរ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        212
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm