ភាព​រាំង​ស្ងួត​នៅ​ក្នុង​ប្រទេស​កេ​ន​យ៉ា​ភាគ​ខាងជើង​បង្ក​ឲ្យ​មាន​វិបត្តិ​កង្វះ​ទឹក​ប្រើប្រាស់​ធ្ងន់ធ្ងរ​

2021/11/12 09:39:06 pm        619

​កេ​ន​យ៉ា​៖ សកម្មជន​បរិស្ថាន និង​មន្ត្រី​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៅ​ប្រទេស​កេ​ន​យ៉ា​ភាគ​ខាងជើង​បាន​និយាយ​ថា គ្រោះ​រាំងស្ងួតខ្លាំង​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​បាន​ប្រែ​ក្លាយ​អ្វី​ដែល​ធ្លាប់​ជា "​ទឹកដី​ដ៏​បរិបូរណ៍​" ទៅជា​កន្លែង​ដែល​មនុស្ស​កំពុង​តស៊ូដើម្បី​ស្វែងរក​អាហារ​។​

​ទន្លេ​ក្នុង​តំបន់ Nakaria ជិត​ទីក្រុង Kalokol គឺជា​ទន្លេ​ដែល​មាន​ទឹក​ច្រើន​ក្នុង​រដូវវស្សា មានន័យថាមាន​ទឹក​ហូរ​តែ​នៅ​ពេល​មាន​ភ្លៀង និង​ហួតហែង​នៅ​ពេល​គ្មាន​ភ្លៀង​។ ក្រុម​អ្នកស្រុក​បាន​ព្យាយាម​ជីក​អណ្ដូង​ជ្រៅ​ៗ​ ដើម្បី​រក​ប្រភព​ទឹក​នៅ​ក្នុង​ដី​ដែល​រង​ការ​ហួតហែង​ខ្លាំង​។ តំបន់​ជិត​បឹង Turkana ដែល​ជា​បឹង​ទឹកប្រៃ​ដ៏​ធំ​បំផុត​របស់​ពិភពលោកពឹង​ផ្អែកលើ​ទន្លេ​នេះ​។ ប៉ុន្តែ​ការ​កើន​ឡើង​នៃ​ភាព​រាំងស្ងួត​កាន់​តែ​ខ្លាំង​ មានន័យថា​អណ្ដូង​នានា​មិន​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​ សម្រាប់​ចំនួន​ប្រជាជន​ដែល​ចេះតែ​កើន​ឡើង​ជិត​ ១០០,០០០​នាក់​បានទេ​។ ថ្លែង​នៅ​ក្នុង​ទីក្រុង Kalokol សកម្មជន​បរិស្ថាន​ក្នុងស្រុក​លោក Billy Kepu បាន​ប្រាប់​សារព័ត៌មាន Sky News របស់​អង់គ្លេស​ថា កង្វះ​ទឹកបណ្ដាល​ឲ្យ​មាន​វិបត្តិ​ចំណីអាហារ​។

​មន្ត្រី​កម្មវិធី​គោលនយោបាយ​ស្បៀងអាហារ​ពិភពលោកគឺលោក Gabriel Ekaale បាន​និយាយ​ថា យើង​ជឿ​ថា បម្រែបម្រួល​អាកាសធាតុគឺជា​កត្តា​បង្ក​ឲ្យ​មាន​បញ្ហា​ជាច្រើនដែល​យើង​ធ្លាប់​បាន​ជួប​ប្រទះ​នេះ​ទីនេះ ដោយ​លោក​បាន​បន្ថែម​ថា យើង​កំពុង​មើល​ឃើញ​ភាព​រាំងស្ងួតកាន់តែ​ធ្ងន់ធ្ងរ​ឡើង​ៗ ហើយ​ប្រជាពលរដ្ឋ​ពុំ​ទទួល​បាន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ និង​សាច់​គ្រប់គ្រាន់​ទេ។​ មាន​មនុស្ស​ប្រមាណ ៦០០,០០០​នាក់​នៅ​ក្នុង​ប្រទេស​នេះ​ត្រូវការ​ស្បៀងអាហារ​ជា​ចាំបាច់ ឬប្រាក់ ខណៈ​មនុស្ស​ប្រហែល​ ៦០% ​ពុំ​មាន​អាហារ​ទទួលទាន​គ្រប់គ្រាន់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm