រុស្ស៊ីស្ថិតនៅមាត់ជ្រោះនៃ «ជម្លោះជាតិសាសន៍ដ៏ធំ» ខណៈអ៊ុយក្រែនបង្កើតសម្ព័ន្ធភាព Tatar ប្រឆាំងលោក Putin

2025/02/05 10:33:13 pm        157

ក្រុមមានសម្ព័ន្ធជាមួយអ៊ុយក្រែន បានប្រាប់សារព័ត៌មាន Express ថា ប្រទេសរុស្ស៊ីនឹងធ្លាក់ចូលទៅក្នុង «ជម្លោះជាតិសាសន៍ដ៏ធំ» នៅពេលដែលរបបរបស់លោក Vladimir Putin ដួលរលំ។

Atesh គឺជាក្រុមមានសម្ព័ន្ធជាមួយអ៊ុយក្រែនដែលមានមូលដ្ឋាននៅឧបទ្វីប Crimea (គ្រីម៉ា) ដែលសមាជិកភាគច្រើនជាជនជាតិភាគតិច Tatar (តាតារ៍) និងអ៊ុយក្រែន។ ដោយមានន័យថា «ភ្លើង» នៅក្នុងភាសាតាតារ៍ ក្រុម Atesh ត្រូវបានបង្កើតឡើងភ្លាមៗបន្ទាប់ពីមានការលុកលុយពេញទំហឹងរបស់លោក Putin លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២។

មុខងារចម្បងរបស់ក្រុមនេះ រួមមានប្រតិបត្តិការបំផ្លិចបំផ្លាញប្រឆាំងនឹងកងទ័ពរុស្ស៊ី ក៏ដូចជាការប្រមូលផ្ដុំការស៊ើបការណ៍ និងជួយចលនាតស៊ូគាំទ្រអ៊ុយក្រែននៅក្នុងដែនដីដែលត្រូវបានកាន់កាប់។ ក្រុមនេះបានផ្ដល់ការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះយោធារបស់លោក Putin នៅពេលដែលពួកគេបានជួយរៀបចំការវាយប្រហារដោយមីស៊ីលលើទីស្នាក់ការកណ្តាលនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣ ដោយបានសម្លាប់មន្រ្តី ៣៤នាក់ និងបង្ករបួសដល់មនុស្សជាង ១០០នាក់ផ្សេងទៀត។

សមាជិកម្នាក់របស់ក្រុមនេះបានប្រាប់សារព័ត៌មាន Express ថា ពួកគេកំពុងប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបង្កើតសម្ព័ន្ធភាពជាមួយក្រុមជនជាតិភាគតិតាតារ៍ផ្សេងទៀត នៅក្នុងប្រទេសរុស្ស៊ី ក្នុងគោលបំណងដើម្បីជំរុញការបះបោរជនជាតិភាគតិចប្រឆាំងនឹងរបបរបស់លោក Putin។

ប្រទេសរុស្ស៊ីត្រូវបានបង្កើតឡើងដោយភាពស្មុគស្មាញនៃវប្បធម៌ចម្រុះរបស់ជនជាតិភាគតិច និងប្រជាជនដោយមានជាង ១៩០សញ្ជាតិផ្សេងៗគ្នារស់នៅក្នុងប្រទេស។ ហើយបើយោងតាមជំរឿនជាតិឆ្នាំ២០១០ បានឲ្យដឹងថា ជនជាតិតាតារ៍ បង្កើតបានជាក្រុមធំជាងគេបំផុត ដែលមានប្រជាជនជាង ៥,៣លាននាក់៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        2
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm