Greenland ហាមមិនឲ្យទទួលមូលនិធិនយោបាយបរទេស ខណៈលោក Trump ស្វែងរកការគ្រប់គ្រង

2025/02/05 10:40:19 pm        89

ដែនដី Greenland កាលពីថ្ងៃអង្គារ (ទី៥ ខែកុម្ភៈ) បានអនុម័តច្បាប់ហាមប្រាមមិនឲ្យមានការចូលរួមវិភាគទានពីបរទេស ចំពោះគណបក្សនយោបាយ ដែលជាការអះអាងពីរដ្ឋបាលស្វ័យគ្រប់គ្រង ចំពេលមានការព្រួយបារម្ភ ចំពោះការអំពាវនាវរបស់ប្រធានាធិបតីលោក Donald Trump ឲ្យសហរដ្ឋអាមេរិកដណ្ដើមកោះនេះមកកាន់កាប់។

Greenland គឺជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលមន្ត្រីរបស់កោះនេះបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ការលក់ដូរនឹងមិនកើតឡើងជាដាច់ខាត។ ហើយមេដឹកនាំនៅទីក្រុង Nuuk រដ្ឋធានីរបស់ Greenland បាននិយាយផងដែរថា ប្រជាជនរបស់ខ្លួនមិនចង់ក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិកនោះទេ។ នៅពេលត្រូវបានសួរពាក់ព័ន្ធនឹងដែនដីនេះ លោក Trump បានបដិសេធមិនច្រានចោល «ការបង្ខិតបង្ខំផ្នែកយោធា ឬសេដ្ឋកិច្ច» នោះឡើយ ដើម្បីអនុវត្តកិច្ចការបែបនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មុនពេលអនុម័តសេចក្ដីស្នើច្បាប់ រដ្ឋាភិបាលរបស់ដែនដី Greenland បានប្រាប់ឲ្យដឹងថា ខ្លួនមានគោលបំណងការពារ «បូរណភាពនយោបាយ» របស់ប្រទេសនេះ ហើយថា កោះនេះត្រូវតែមើលឃើញពីរបៀបដែលច្បាប់នេះតំណាងឲ្យ ក្រោយ «មហាអំណាចមួយ បានបង្ហាញចំណាប់អារម្មណ៍ចង់កាន់កាប់ និងគ្រប់គ្រង Greenland»។ រដ្ឋាភិបាលមិនបានដាក់ឈ្មោះយ៉ាងច្បាស់លាស់ អំពីសហរដ្ឋអាមេរិកនោះឡើយ។

ច្បាប់នេះដាក់បម្រាមដល់គណបក្សនយោបាយ ក្នុងរួមទាំងសាខាក្នុងស្រុក និងយុវជន មិនឲ្យទទួលអំណោយពីអ្នកបរិច្ចាគអនាមិក ឬបរទេស។ តែមានករណីលើកលែង ដែលកំណត់ថា គណបក្សនយោបាយ នៅដែនដី Greenland អាចទទួលវិភាគទានពីគណបក្សបងប្អូន នៅក្នុងសភាដាណឺម៉ាក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        194
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        234
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm