ព្រះខ័នរាជ នៅតែរក្សាជំហរចាស់ ខណៈគ្រូ Shan United ថាអាចរបូតច្រើនគ្រាប់ បើក្រុមខ្លួនធ្វេសប្រហែស

2025/02/05 10:52:58 pm        598

ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុម Shan United របស់មីយ៉ាន់ម៉ា បញ្ចប់ពូលA នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤/២៥ នាល្ងាចថ្ងៃទី០៥ ខែកុម្ភៈនេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ខណៈគ្រូបង្វឹកក្រុមទាំងពីរ បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ក្នុងសន្និសីទសារព័ត៌មាន ដើម្បីដណ្ដើមលទ្ធផលល្អ បើទោះបីជាការប្រកួតបង្គ្រប់កិច្ចក៏ដោយ ។

លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានចាត់ទុកការប្រកួតចុងក្រោយនេះ កឺជាជំនួបដ៏សំខាន់ ខណៈលោកនៅតែរក្សាគោលជំហរចាស់ ក្រៅពីគោលដៅស្វែងរកជ័យជម្នះ គឺលោកចង់បង្ហាញពីកម្រិតលេងរបស់ក្រុមក្នុងព្រឹត្តិការណ៍អន្ដរជាតិ ។ យ៉ាងណាមិញលោកថា មានកីឡាករយ៉ាងហោច ១៣ ទៅ ១៤នាក់ នឹងអវត្តមានក្នុងការប្រកួតនេះ ដែលភាគច្រើន គឺដោយសារបញ្ហារបួស ។

ចំណែកលោក Ono Hiroki គ្រូបង្វឹកក្រុម Shan United បានទទួលស្គាល់ព្រះខ័នរាជស្វាយរៀង គឺជាក្រុមខ្លាំង និងសម្បូរកីឡាករល្អៗ ។ ដូច្នេះលោកសង្កត់ធ្ងន់ថា បើក្រុមខ្លួនមិនខំប្រឹងធ្វើការងារខ្លាំងក្នុងការប្រកួតនេះទេ ពួកគេអាចនឹងរបូតគ្រាប់បាល់ច្រើន ។ លើសពីនេះ លោកក៏បានកោតសរសើរពីការអភិវឌ្ឍ នៃបណ្ដាក្លិបលីគកំពូលកម្ពុជា ដែលមានស្ថានភាពល្អប្រសើរជាងលីគមីយ៉ាន់ម៉ា ពិសេសការបណ្ដុះបណ្ដាលធនធានបន្ដវេនតែម្ដង ។

គួរដឹងថា ព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ៥ ក្នុងពូលA ដោយរកបាន ៤ពិន្ទុ ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ ១ ស្មើ ១ និងចាញ់ ២ គ្រាដែល Shan United ឈរបាតតារាង ពុំទាន់រកបានពិន្ទុឡើយ ។ យ៉ាងណាក្រុមទាំងពីរ បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដ ។ សម្រាប់បេក្ខភាពត្រូវឡើងវគ្គ ៤ក្រុមចុងក្រោយ នៃជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ឆ្នាំនេះ ក៏នឹងត្រូវប្រកួតកាត់សេចក្ដី នារាត្រីនេះដែរ ដោយក្រុម BG Pathum United របស់ថៃ ត្រូវជួបក្រុមភ្ញៀវម៉ាឡេស៊ី Terengganu FC និងក្រុមម្ចាស់ផ្ទះ PSM Makassar របស់ឥណ្ឌូនេស៊ី ត្រូវជួបក្រុមវៀតណាម Dong A Thanh Hoa ។

បច្ចុប្បក្រុម BG Pathum United កំពុងឈរកំពូលតារាងមាន ៨ពិន្ទុ តាមពីក្រោយដោយក្រុម Terengganu FC និងក្រុម PSM Makassar ដែលរកបាន ៧ពិន្ទុស្មើគ្នា ព្រមទាំងក្រុម Dong A Thanh Hoa ដែលរកបាន ៦ពិន្ទុ ។ ដូច្នេះជោគវាសនាក្រុមត្រូវឡើងទៅវគ្គបន្ដ នឹងត្រូវកាត់សេចក្ដីនៅរាត្រីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        143
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        155
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm