ឃឹម បូរ៉ា៖ គុនខ្មែរ ជួយឪពុកម្ដាយខ្លួន ស្គាល់ទឹកដីអឺរ៉ុប និងប្ដេជ្ញាចិត្តខ្ពស់ ដើម្បីតតាំងជាមួយម្ចាស់ផ្ទះអេស្ប៉ាញ

2025/02/05 11:30:09 pm        355

កីឡាករ ឃឹម បូរ៉ា បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្នុងដំណើរឆ្ពោះទៅប្រទេសអេស្ប៉ាញ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួត «Ganzberg គុនខ្មែរ ស៊ុបពើរហ្វៃត៍-អេស្ប៉ាញ» ដែលជាបេសកកម្មដ៏កក់ក្ដៅ ដ្បិតមានឪពុកម្ដាយ និងបងប្អូនបង្កើតទៅជាមួយ ហើយបានប្ដេជ្ញាចិត្តខ្ពស់ នឹងព្យាយាមធ្វើឲ្យបានល្អបំផុត ដើម្បីគុនខ្មែរ និងអ្នកគាំទ្រ ។

នេះបើតាមការលើកឡើង មុនប្រតិភូ គ្រូបង្វឹក និងកីឡាករគុនខ្មែរ បានធ្វើដំណើរចាកចេញពីមាតុភូមិ ឆ្ពោះទៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីរាត្រីថ្ងៃអង្គារ ត្រៀមការប្រកួតនាយប់រំលងអធ្រាត្រថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ។ បេសកកម្មនេះ ដឹកនាំដោយលោក គង់ វិសាល តំណាងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ជាប្រធានប្រតិភូ ។

បូរ៉ា បន្ដថា នេះជាលើកទី២ ហើយ ដែលខ្លួនបានចេញទៅប្រកួតលើទឹកដីអឺរ៉ុប ។ ប៉ុន្ដែបេសកកម្មនេះ គឺកាន់តែមានអត្ថន័យសម្រាប់អាជីព ដ្បិតដោយសារ គុនខ្មែរ បានផ្ដល់ឱកាសឲ្យខ្លួន ធ្វើដំណើររួមគ្នាលើកដំបូង ជាមួយគ្រួសារ ដែលមានឪពុកម្ដាយ និងប្អូនប្រុស ។ រីឯប្អូនប្រុសកីឡាករ ឃីម ឌីម៉ី ក៏បានចាត់ទុកនេះ គឺជាឱកាសដ៏ល្អ ដើម្បីបង្ហាញសមត្ថភាព និងចាប់យកឱកាសចេញទៅប្រកួតក្រោយៗទៀតផងដែរ ។

ជាមួយគ្នា លោក គង់ វិសាល បានសម្ដែងនូវក្ដីរីករាយ ក្នុងនាមតំណាងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន  ដែលបានបន្ដរួមចំណែកផ្សព្វផ្សាយ និងគាំទ្របេសកកម្មគុនខ្មែរ ទៅកាន់ទឹកដីអឺរ៉ុបជាបន្ដបន្ទាប់ ហើយលោកក៏សង្ឃឹមថា ការរួមចំណែកនេះ នឹងជំរុញឲ្យវិស័យកីឡាប្រដាល់គុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិកាន់តែមានភាពរីកចម្រើន និងល្បីល្បាញបន្ថែមទៀត ពិសេសបេសកកម្មទៅកាន់ទឹកដីអេស្ប៉ាញពេលនេះ ។

បើតាមការបញ្ជាក់របស់លោក សឿ វណ្ណៈ ស្ថាបនិក Kun Khmer Super Fight បានឲ្យដឹងថា បេសកកម្មគុនខ្មែរ ក្នុងព្រឹត្តិការណ៍ «Ganzberg គុនខ្មែរ ស៊ុបពើរហ្វៃត៍-អេស្ប៉ាញ»  សហព័ន្ធបានបញ្ជូនកីឡាករគុនខ្មែរ ៥រូបទៅប្រកួត ក្នុងនោះកីឡាករ ឃឹម បូរ៉ា ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ ៦១គីឡូក្រាម ជាមួយជើងខ្លាំងអេស្ប៉ាញ ម៉ារីអូ អាល់វ៉ារេស ។ រីឯកីឡាករ គឿម សុវណ្ណឃីម និង ប៊ុន សុវណ្ណ បេក្ខភាពប្រកួតម៉ារ៉ាតុង ឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ទម្ងន់ស្រាល ជាមួយកីឡាករអេស្ប៉ាញ និងអង់គ្លេស ព្រមទាំងកីឡាករវ័យក្មេង ឃីម ឌីម៉ី និង ហុង សុវណ្ណចាន់សុធី ដែលនឹងត្រូវធ្វើការប្រកួតមិត្តភាពជាមួយកីឡាករម្ចាស់ផ្ទះអេស្ប៉ាញដូចគ្នា ។

បន្ទាប់ពីធ្វើដំណើរដល់ទីក្រុងម៉ាឌ្រីដ អ្នកលេងគុនខ្មែរទាំង ៥រូប គឺមានពេលវេលា ៣ថ្ងៃ ដើម្បីហ្វឹកហាត់ និងត្រៀមខ្លួនការប្រកួត ដែលនឹងចាប់ផ្ដើមនាវេលាម៉ោង ១១យប់ ថ្ងៃទី០៨ ខែកុម្ភៈ ត្រូវនឹងពេលវេលានៅកម្ពុជា ហើយការប្រកួតនេះ ក៏នឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ផងដែរ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        70
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        82
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm