ក្រុមតាលីបង់ បានផ្អាកស្ថានីយវិទ្យុស្ត្រីអាហ្វហ្គានីស្ថានជុំវិញការផ្តល់មាតិកា ដល់បណ្តាញទូរទស្សន៍នៅបរទេស

2025/02/05 11:31:31 pm        65

ក្រសួងព័ត៌មាន និងវប្បធម៌របស់ក្រុមតាលីបង់ បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានផ្អាកស្ថានីយវិទ្យុស្ត្រីអាហ្វហ្គានីស្ថាន ដោយលើកឡើងពី «ការផ្តល់ខ្លឹមសារ និងកម្មវិធីដោយគ្មានការអនុញ្ញាត» ដល់បណ្តាញ ទូរទស្សន៍នៅក្រៅប្រទេស។

នេះ គឺជាលើកទី២ ហើយដែលអាជ្ញាធរ បានបិទវិទ្យុមួយជុំវិញការចោទថា បានធ្វើការជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស។

ក្រសួងបានលើកថា វិទ្យុ Begum បានបំពានគោលការណ៍ផ្សាយ និងប្រើប្រាស់អាជ្ញាប័ណ្ណរបស់ខ្លួនដោយមិនត្រឹមត្រូវ។ ក្រសួងបានបញ្ជាក់ថា៖«ការសម្រេចចិត្តនេះ កើតឡើង បន្ទាប់ពីការរំលោភជាច្រើន រួមទាំងការផ្តល់ខ្លឹមសារ និងការសរសេរកម្មវិធីដែលគ្មានការអនុញ្ញាត ដល់ប៉ុស្តិ៍ទូរទស្សន៍ ដែលមានមូលដ្ឋាននៅបរទេស» ដោយបន្ថែមថា ខ្លួននឹងពិនិត្យមើលឯកសារចាំបាច់ទាំងអស់ ដើម្បីកំណត់អនាគតរបស់ស្ថានីយវិទ្យុនេះ។

វិទ្យុ Begum បានបើកដំណើរការ នៅថ្ងៃទិវានារីអន្តរជាតិ ក្នុងខែមីនា ឆ្នាំ ២០២១ រយៈពេល ៥ខែ មុនពេលក្រុមតាលីបង់ វិលត្រឡប់មកគ្រប់គ្រងអំណាចវិញ ចំពេលសហរដ្ឋអាមេរិក និងអង្គការណាតូ បានដកកងទ័ព ចេញពីប្រទេសនេះ។ 

ខ្លឹមសាររបស់ស្ថានីយវិទ្យុនេះ ត្រូវបានផលិតទាំងស្រុងដោយស្ត្រីអាហ្វហ្គានីស្ថាន។ ប៉ុស្តិ៍ផ្កាយរណបដែលជាសាខារបស់ទូរទស្សន៍ Begum ដំណើរការពីប្រទេសបារាំង និងផ្សាយកម្មវិធីអប់រំ ដែលគ្របដណ្តប់កម្មវិធីសិក្សារបស់សាលាអាហ្វហ្គានីស្ថាន ចាប់ពីថ្នាក់ទី ៧ ដល់ទី ១២។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        47
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        47
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm