បេសកជនប៉ាឡេស្ទីន៖ មេដឹកនាំពិភពលោក គួរតែគោរពតាមបំណងប្រាថ្នារបស់ប៉ាឡេស្ទីន ក្នុងការស្នាក់នៅហ្កាហ្សា

2025/02/06 12:13:20 am        70

បេសកជនប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា មេដឹកនាំពិភពលោក និងប្រជាជន គួរតែគោរពនូវបំណងប្រាថ្នារបស់ប៉ាឡេស្ទីន ក្នុងការបន្តរស់នៅ ក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកជឿថា ប្រជាជនមកពីដែនដីនេះ គួរតែត្រូវបានគេតាំងទីលំនៅថ្មី នៅកន្លែងផ្សេងទៀត «ជាអចិន្ត្រៃយ៍»។

លោក Riyad Mansour បាននិយាយថា៖«មាតុភូមិរបស់យើង គឺជាស្រុកកំណើតរបស់យើង ប្រសិនបើផ្នែកមួយ ត្រូវបានបំផ្លាញ គឺតំបន់ហ្កាហ្សាស្ទ្រីប ប្រជាជនប៉ាឡេស្ទីន បានជ្រើសរើសជម្រើស ដើម្បីត្រឡប់ទៅទឹកដីនេះវិញ «ហើយខ្ញុំគិតថា មេដឹកនាំទាំងអស់ និងប្រជាជន គួរតែគោរពតាមបំណងប្រាថ្នារបស់ប្រជាជនប៉ាឡេស្ទីន»។

កាលពីថ្ងៃអង្គារ លោក ត្រាំ បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅសេតវិមាន ដោយមេដឹកនាំអាមេរិករូបនេះ បាននិយាយថា លោកជឿជាក់ថា ប្រជាជនប៉ាឡេស្ទីន គួរតែចាកចេញពីតំបន់ហ្កាហ្សា បន្ទាប់ពីការវាយលុករបស់អ៊ីស្រាអែល ដែលបានបំផ្លិចបំផ្លាញទឹកដីនេះ និងភាគច្រើនរបស់ខ្លួន ត្រូវរងការខូចខាតទាំងស្រុង។

ថ្លែងនៅមុនជំនួបនេះ លោក ត្រាំ បាននិយាយថា លោកចង់បានដំណោះស្រាយមួយ ដែលមើលឃើញថា «តំបន់ដ៏ស្រស់ស្អាត មានប្រជាជនតាំងទីលំនៅ ជាអចិន្ត្រៃយ៍ នៅក្នុងផ្ទះស្អាតៗ ដែលពួកគេអាចមាន   សុភមង្គល»។

នៅអង្គការសហប្រជាជាតិ លោក Mansour មិនបានលើកឡើងឈ្មោះ លោក ត្រាំ ទេ ប៉ុន្តែហាក់ដូចជាបដិសេធសំណើរបស់ប្រធានាធិបតីអាមេរិកនេះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        69
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        101
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm