សេចក្ដីរាយការណ៍៖ រដ្ឋបាលលោក Trump ពិចារណាបន្ថែម Shein និង Temu ក្នុងបញ្ជី «ប្រើពលកម្មដោយបង្ខំ»

2025/02/06 12:24:37 am        79

បើយោងតាមសេចក្ដីរាយការណ៍របស់វេបសាយព័ត៌មាន Semafor កាលពីថ្ងៃអង្គារ (ទី៤ ខែកុម្ភៈ) បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងពិភាក្សាថា តើត្រូវបន្ថែមក្រុមហ៊ុនលក់រាយតាមប្រព័ន្ធអេឡិចត្រូនិករបស់ចិន គឺ Shein និង Temu ទៅក្នុងបញ្ជីប្រើ «ពលកម្មដោយបង្ខំ» របស់នាយកដ្ឋានសន្តិសុខមាតុភូមិ (DHS) ដែរ ឬយ៉ាងណា។

ដោយដកស្រង់ប្រភពចំនួន ២ ដែលដឹងពីការពិភាក្សានេះ សេចក្ដីរាយការណ៍នោះ បានឲ្យដឹងទៀតថា រដ្ឋបាលរបស់លោក Donald Trump មិនទាន់បានធ្វើការសម្រេចចុងក្រោយលើបញ្ហានេះនៅឡើយទេ ហើយនៅទីបំផុត អាចសម្រេចមិនចុះបញ្ជីទាំង២ ក៏ថាបាន។

ចំណាត់ការនេះកើតឡើងបន្ទាប់ពីប្រទេសចិន បានដាក់គោលដៅដំឡើងពន្ធលើការនាំចូលរបស់សហរដ្ឋអាមេរិក ហើយបានត្រួតពិនិត្យលើក្រុមហ៊ុនមួយចំនួន ក្នុងនោះរួមទាំងក្រុមហ៊ុនបច្ចេកវិទ្យា Google របស់ក្រុមហ៊ុន Alphabet Inc ផងដែរ ដែលអាចរងទណ្ឌកម្ម នាពេលខាងមុខ ដោយនេះជាចំណាត់ការឆ្លើយតប ចំពោះការយកពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានចូលជាធរមានកាលពីថ្ងៃអង្គារ។

DHS និង Temu ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនលក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ចិន គឺ PDD Holdings និងក្រុមហ៊ុន Shein ដែលមានទីស្នាក់ការនៅប្រទេសសិង្ហបុរី មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        48
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm