មានអ្នកស្លាប់ម្នាក់ និងរបួស ៥នាក់ ក្នុងហេតុការណ៍បាញ់ប្រហារ ក្នុងឃ្លាំង នៅរដ្ឋ Ohio

2025/02/06 12:29:48 am        64

ទីក្រុង New Albany របស់សហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា នគរបាលរដ្ឋ Ohio កំពុងតាមស្វែងរកអ្នកបាញ់ប្រហារដែលបានសម្លាប់មនុស្សម្នាក់ និងបង្ករបួស ៥នាក់ផ្សេងទៀត នៅឯអគារឃ្លាំងមួយកន្លែង ក្នុងទីក្រុងនេះ កាលពីថ្ងៃអង្គារ (ទី៤ ខែកុម្ភៈ)។

រដ្ឋបាលទីក្រុង New Albany បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ិនធឺណិតថា ខ្មាន់កាំភ្លើងត្រូវបានកំណត់អត្តសញ្ញាណ ហើយនគរបាល កំពុង «ធ្វើការ ដើម្បីនាំយកជនសង្ស័យទៅឃុំខ្លួន»។ រដ្ឋបាលបានបន្ថែមថា ឃ្លាំងនោះត្រូវបានជម្លៀសបុគ្គលិកចេញទាំងអស់។

ដោយមិនផ្តល់ព័ត៌មានលម្អិត ស្នងការនគរបាលក្រុង New Albany លោក Greg Jones បានប្រាប់សារព័ត៌មាន NBC4 ថា ហេតុការណ៍នេះ ហាក់ដូចជា «ប្រភេទនៃការវាយប្រហារដោយកំណត់គោលដៅ»។ លោកបានបន្ថែមថា មិនមានការឈ្លោះប្រកែកគ្នាណាមួយកើតឡើងឡើយ មុនមានការបាញ់ប្រហារនោះ ហើយមូលហេតុក៏មិនត្រូវបានបញ្ចេញឲ្យដឹងដែរ។

របាយការណ៍ បានបន្ថែមថា អាវុធមួយដើមត្រូវបានរកឃើញនៅកន្លែងកើតហេតុ ដោយមិនបានផ្តល់ព័ត៌មានលម្អិត អំពីប្រភេទអាវុធនោះ។

បើតាមការបញ្ជាក់ពីប្រមុខផ្នែកទំនាក់ទំនង និងទីផ្សាររបស់រដ្ឋបាលក្រុង New Albany លោក Josh Poland បានឲ្យដឹងថា ជនរងគ្រោះទាំង ៥រូប ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        8
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        25
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm