កាកបាទក្រហមនិយាយថា ក្រុមឧទ្ទាមហ៊ួទីនៅយេម៉ែន ដោះលែងអ្នកជាប់ឃុំក្នុងសង្គ្រាម ១៥៣នាក់

2025/02/06 12:32:57 am        73

គណៈកម្មាធិការអន្តរជាតិ បាននិយាយថា ក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេម៉ែន បានដោះលែងជាឯកតោភាគីនូវអ្នកជាប់ឃុំក្នុងសង្រ្គាម ១៥៣នាក់ កាលពីថ្ងៃសៅរ៍ ជាកិច្ចប្រឹងប្រែងមួយ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។

ការដោះលែងអ្នកទោសពីមុន ត្រូវបានគេមើលឃើញថា ជាមធ្យោបាយមួយ ដើម្បីចាប់ផ្តើមកិច្ចចរចាអំពីការបញ្ចប់ជាអចិន្ត្រៃយ៍នៃសង្រ្គាមរយៈពេលមួយទសវត្សរ៍ នៅប្រទេសយេម៉ែន ដែលបានចាប់ផ្តើមនៅពេលដែលក្រុមហ៊ួទី បានដណ្តើមយករដ្ឋធានី Sanaa របស់ប្រទេសនេះ នៅក្នុងឆ្នាំ ២០១៤។ ទោះជាយ៉ាងណាក៏ដោយ ការដោះលែងរបស់ក្រុមហ៊ួទី កើតឡើង បន្ទាប់ពីពួកគេ បានឃុំខ្លួនអ្នកធ្វើការយេម៉ែន ៧នាក់ផ្សេងទៀត ពីអង្គការសហប្រជាជាតិ ដែលបង្កឲ្យមានកំហឹងពីស្ថាប័នពិភពលោកមួយនេះ។

អង្គការនេះ បានលើកឡើង ខណៈពេលប្រកាសពីការដោះលែងនោះថា អ្នកដែលត្រូវបានដោះលែង នាពេលកន្លងទៅ ត្រូវបានទៅសួរសុខទុក្ខដោយបុគ្គលិកកាកបាទក្រហម នៅទីក្រុង Sanaa ហើយបានទទួលការពិនិត្យសុខភាព និងជំនួយផ្សេងទៀត។ ក្រុមហ៊ួទី បានបញ្ជាក់កាលពីយប់ថ្ងៃសុក្រថា ពួកគេគ្រោងនឹងដោះលែងអ្នកទោស។

កាកបាទក្រហម បាននិយាយថា ខ្លួនស្វាគមន៍ការដោះលែងឯកតោភាគីនេះ ជាជំហានវិជ្ជមានមួយទៀតឆ្ពោះទៅរកការចរចាឡើងវិញ។


អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm