អភិបាលខេត្តប៉ៃលិនអញ្ជើញបើកការដ្ឋានកសាងផ្លូវកៅស៊ូDBSTជាង៥ពាន់ម៉ែត្រនៅក្នុងក្រុងប៉ៃលិន

2025/02/06 01:48:54 am        73

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សា ខេត្ត នាថ្ងៃទី០៥ ខែកុម្ភៈ នេះ បានអញ្ជើញបើកការដ្ឋានកសាងផ្លូវក្រាលកៅស៊ូ DBST កំណាត់ផ្លូវខេត្ត លេខ១ PL១ ប្រវែង៥១០០ម៉ែត្រ ទទឹង៧ម៉ែត្រ នៅក្នុងសង្កាត់ទួលល្វា និងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព និងមាគ៌ាដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេស មានស្ថិរភាពនយោ បាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុក មានការ អភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារឡើងពីមួយថ្ងៃទៅមួយ ថ្ងៃ ដូច្នេះប្រជាពលរដ្ឋត្រូវបន្តគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ដោយចៀសវាងការចាញ់បោកការញុះញង់ របស់ជនអគតិមួយក្តាប់តូច ។

លោកជំទាវ បានបញ្ជាក់ថា ហេដ្ឋរចនាសម្ព័ន្ធគមនាគមន៍ ពិតជាមានសារសំខាន់ណាស់ បមើឱ្យ ផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលបន្ទាប់ពីស្ថាបនារួចរាល់ ផ្លូវ១ខ្សែនេះ នឹងអាចសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនកាន់តែមានភាពងាយស្រួល។ បច្ចុប្បន្ននេះ អាជ្ញាធរខេត្ត កំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំ ដូចជា ការក សាងហេដ្ឋារចនាសម្ព័ន្ធ កែលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ ការសម្អាតអនាម័យបរិស្ថាននៅ តាមទីសាធារណៈ និងតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ដើម្បីឱ្យខេត្តប៉ៃលិនប្រែក្លាយជាខេត្តមួយ មានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅ ទេស ចរណ៍ សម្រាប់ថ្ងៃអនាគត។

នៅក្នុងឱកាសនេះដែរ លោកជំទាវ បាន ស្រីមុំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យនាំគ្នាចូលរួមគោ រពច្បាប់ចរាចរណ៍ និងរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសផ្លូវ ស្ពាន ដើម្បីប្រ យោជន៍យូរអង្វែង ។

លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវក្រាលកៅស៊ូDBST ដែលចាប់ផ្ដើមកសាងនាពេលនេះ គឺជាកំណាត់ផ្លូវខេត្តលេខ ១ PL១ មានប្រវែង៥១០០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងចិញ្ចើមក្រាលដីល្បាយថ្ម ១ម៉ែត្រ សងខាង ស្ថាបនាប្រព័ន្ធលូបង្ហូរទឹក (លូអ៊ុយ) មុខកាត់ ១ម៉ែត្រ×០,៨០ម៉ែត្រ ប្រវែង២៥០ម៉ែត្រ ស្ថាបនាលូមូលកាត់ទទឹងថ្នល់អង្កត់ផ្ចិត ១ម៉ែត្រ ប្រវែង១២ម៉ែត្រ ចំនួន១៣កន្លែង និងដំឡើងបរិក្ខារចរាចរណ៍ ដោយផ្លូវនេះឆ្លងកាត់សង្កាត់ចំនួន០២ គឺសង្កាត់ទួលល្វា (ភូមិអូរច្រាលិច ភូមិអូរច្រាលើ ភូមិវាលវង់ និងភូមិថ្មី) និងសង្កាត់ប៉ៃលិន (ភូមិទួលខៀវ និងភូមិបរឌិន នៀវ) ផងដែរ ៕


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        127
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm