ប្រភព៖ សមាជិកសភាអ៊ុយក្រែន ត្រូវបានរំពឹងថា នឹងបោះឆ្នោតសប្តាហ៍ក្រោយ ពាក់ព័ន្ធនឹងច្បាប់សាងរ៉េអាក់ទ័រនុយក្លេអ៊ែរថ្មី

2025/02/06 02:37:07 am        90


ប្រភពឧស្សាហកម្មមួយ នៅថ្ងៃពុធ (ទី៥ ខែកុម្ភៈ) នេះ បានប្រាប់សារព័ត៌មាន Reuters ថា សភារបស់ប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងបោះឆ្នោតនៅសប្តាហ៍ក្រោយ ពាក់ព័ន្ធនឹងច្បាប់ដែលត្រូវការជាចាំបាច់ ដើម្បីសាង និងចាប់ផ្តើមម៉ាស៊ីនថាមពលនុយក្លេអ៊ែរថ្មីចំនួន ២គ្រឿង ជាវិធានការដែលនឹងជួយគាំទ្រប្រទេស ខណៈដែលប្រព័ន្ធថាមពលរបស់ខ្លួន ស្ថិតក្រោមគោលដៅវាយប្រហារជាញឹកញាប់ដោយមីស៊ីលរបស់រុស្ស៊ី។

មន្ត្រីថាមពលអ៊ុយក្រែន បានប្រាប់ថា រ៉េអាក់ទ័រថ្មីនេះ នឹងត្រូវសាងសង់នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Khmelnytskyi នៅភាគខាងលិចប្រទេសអ៊ុយក្រែន និងបំពាក់ដោយឧបករណ៍បង្កើតឡើងដោយប្រទេសរុស្ស៊ី ដែលទីក្រុងគីវចង់នាំចូលពីប្រទេសប៊ុលហ្គារី។

គួរបញ្ជាក់ថា កាលពីខែមិថុនាឆ្នាំមុន អ៊ុយក្រែនបានគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញតួម៉ាស៊ីននុយក្លេអ៊ែរចំនួន ២គ្រឿង ពីប៊ុលហ្គារី ដើម្បីយកមកប៉ះប៉ូវរោងចក្រថាមពលនុយក្លេអ៊ែរដែលត្រូវបានកាន់កាប់ដោយរុស្ស៊ី គឺ Zaporizhzhia ដែលមានរ៉េអាក់ទ័រចំនួន ៦គ្រឿង ប៉ុន្តែមិនអាចធ្វើដូច្នេះបាន ដោយសារតែខ្វះច្បាប់ ដើម្បីបើកផ្លូវឲ្យមានវិធានការបែបនេះ។

ច្បាប់ថ្មីនេះ ត្រូវបានជំទាស់ដោយសមាជិកសភាមួយចំនួន ដែលបានលើកឡើងថា ការចំណាយច្រើនលើការប៉ាន់ស្មានពីតម្លៃសាងសង់ ក្នុងបរិបទពេលមានសង្រ្គាមជាមួយរុស្ស៊ីបែបនេះ មិនមានតម្លាភាពនោះទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        204
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        244
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm