ក្រោយទទួលបានការជួយឧបត្ថម្ភពីសម្ដេចតេជោ យុវជន ណន សុខហេង នៅខេត្តក្រចេះបានរៀនចេះដុតនំប៉័ង និងបើកហាងឈ្មោះ «ហាងនំប៉័ងសម្ដេចតាចិត្តធម៌»

2025/02/06 03:34:27 am        164

ក្រចេះ៖ យុវជន ណន សុខហេង អាយុ២២ឆ្នាំរស់នៅក្រុងក្រចេះ ខេត្តក្រចេះ និងថៅកែ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន «ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា មកដល់ពេលនេះ យុវជនរូបនេះបានយកថវិកាដែលសម្ដេចតេជោ ហ៊ុន សែន បានឧបត្ថម្ភទៅរៀនដុតនំប៉័ងចេះគ្រប់គ្រាន់ និងឈានមកបើកហាងលក់នំប៉័ងជាផ្លូវការហើយ ដោយដាក់ឈ្មោះថា «ហាងនំប៉័ងសម្ដេចតាចិត្តធម៌» ។ 

តាមរយៈបណ្ដាញសង្គមនៅយប់នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា បន្ទាប់ពីបានសម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅក្រុងក្រចេះ ខេត្តក្រចេះ និងថៅកែ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ដោយមានការចូលរួមពីគណៈកម្មកាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជានិងស្នងការរាជធានីភ្នំពេញ រហូតមកដល់ថ្ងៃនេះ គឺមានរយៈពេល ៣ខែ ៥ថ្ងៃហើយ ដែលនៅពេលការសម្របសម្រួលបញ្ចប់រួចហើយនោះ សម្ដេចក៏បានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់ចៅប្រុស ដើម្បីប្រកបរបរចិញ្ចឹមគ្រួសារ។ 

សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា៖«ពេលនេះ ចៅ ណន សុខហេង បានផ្ញើរូប និងប្រាប់មកក្រុមជំនួយការខ្ញុំថា ឡដុតនំបុ័ងបានធ្វើរួចរាល់ ហើយចៅក៏រៀនចេះពីវិធីដុតនំប៉័ង និងបានចាប់ផ្ដើមអាជីវកម្ម ដុតនំប៉័ងលក់បាន៣ថ្ងៃរួចហើយ ដោយបានដាក់ឈ្មោះហាងថា « ហាងនំប៉័ងសម្ដេចតាចិត្តធម៌ » ព្រមទាំងបានអរគុណ មកតា យាយផងដែរ។ ល្អណាស់ចៅដែលបានខិតខំយកចិត្តទុកដាក់រៀនវិជ្ជាជីវៈអាជីវកម្មឡដុតនំប៉័ង ដែល តា និងយាយ បានរៀបចំអោយចៅសម្រាប់ប្រកបចិញ្ចឹមគ្រួសារទៅថ្ងៃមុខ»។ 

សម្ដេចតេជោបានផ្ដាំទៅយុវជនរូបនេះថា៖«តាសូមផ្តាំផ្ញើដល់ចៅគឺត្រូវផលិតឲ្យមានគុណភាព.មានអនាម័យ.ឆ្ងាញ់. និងតម្លៃសមរម្យ.។ ចៅត្រូវឈានទៅរកការផលិតនំផ្សេងទៀតដូចជានំបុណ្យខួបកំណើតជាដើមដែលចៅបាននិយាយប្រាប់តា។ ចៅត្រូវចាំទីផ្សារមានការប្រកួតប្រជែងទាំងគុណភាពទាំងរសជាតិនិងតម្លៃ។ ចៅត្រូវយកលុយបង្កើតលុយ»។

ក្នុងឱកាសនេះ សម្ដេចតេជោ បានអរគុណជាថ្មីដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញដែលជួយសម្រួលគ្រប់យ៉ាងនៅពេលនោះ និងអរគុណឯកឧត្តម សេង ទៀង ដែលបាន តាមដានដំណើការរៀបចំការផលិត តាំងពីចាប់ផ្តើមកសាងរហូតដល់ការផលិតនាពេលនេះ។

ក្នុងឱកាសនេះ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា៖«ក្រុមជ្រុលនិយមបានវាយប្រហារតាថា មកគិតរឿងកូនឆ្កែកំប៉ិកកំប៉ុកមិនគិត រឿងជាតិធំៗ។តាតែងតែប្រាប់ទៅគេវិញថាបើមិនចេះដោះស្រាយរឿងកំបុិចកំប៉ុកសូមកុំប្រាថ្នាធ្វើអ្នកធំធ្វើអីតា និងយាយ ជូនពរ ចៅជោគជ័យក្នុងរបរដុតនំប៉័ងរបស់ចៅ»៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        25
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        232
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm