ឧបករណ៍នេសាទ «ជន» ៥គ្រឿង ក្នុងចំណោម៣០គ្រឿងរបស់ជនជាតិខ្មែរឥស្លាម ត្រូវបាន​កម្លាំង​កងទ័ពក្របួចបានទាំងល្ងាច

2025/02/06 05:07:45 pm        251

កំពង់ឆ្នាំង៖ ឧបករណ៍នេសាទ«ជន»ប្រើម៉ាស៊ីន ៥គ្រឿងក្នុងចំណោម «ជន»ប្រើម៉ាស៊ីន​ជាង​៣០​គ្រឿង​របស់​ជន​ជាតិ​ខ្មែរ​ឥស្លាម ត្រូវបានកម្លាំងកងទ័ពក្របួចបាននៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅ​ចំណុច​ចុងកោះ ភូមិចុងកោះ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្នុងកិច្ចប្រតិបត្តការនេះ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងចំនួន២៥នាក់ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង លោកវរ​សេនីយ៍​ឯក ចក់ ជឿន មេបញ្ជាការរង ចាប់បានមនុស្ស៩នាក់ និងកាណូតរុញជន រួមនិងសម្ភារៈ​ជន​៥​គ្រឿង​។

បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ​តំបន់​ប្រតិបត្តការ​សឹក​រង​កំពង់​ឆ្នាំង​បាន​អោយដឹងថា ក្រោយពី​ក​ម្លាំង​សម្ងា​ត់​បាន​រាយការណ៍​ពី​កាណូត​ជន​រុញ​ដោយ​ម៉ាស៊ីន​របស់​ជនជាតិ​ចាម​នៅចំណុច​ចុងកោះមក លោកឧត្តមសេនីយ៍បានដាក់កម្លាំងចុះប្រតិបត្តការភ្លាម និង​បានឃាត់ខ្លួនមនុស្សចំនួន០៩នាក់ កាណូតជនចំនួន០៥គ្រឿង និងបានប្រគល់ទាំងកាណូត និង​មនុស្សអោយទៅកម្លាំងខ័ណ្ឌរដ្ឋបាលជលផល ដើម្បីអនុវត្តតាមនីតិវិធី។ ក្នុងករណីល្មើសនេះ លោក​ឧត្តមសេនីយ៍ត្រី បានសំណូមពរដល់សមត្ថកិច្ចជំនាញ អនុវត្តតាមនីតិវិធី ដើម្បី​អោយ​ពួក​គាត់​រាង​ចាល ហើយលោកនឹងបន្តតាមដានចាប់ពួកនេះអោយអស់។

បើ​តាម​ប្រជា​នេសាទលក្ខណៈគ្រួសារ បានអោយដឹងថា មង សន្ទូចពួកគាត់​ត្រូវ​បាន​ដាច់​ជា​ញឹក​ញយ​ ដោយសារក្រុមជនល្មើសប្រើប្រាស់«ជន»ប្រើម៉ាស៊ីននេះ រុញបុកផ្តាច់មង សន្ទូច​ពួក​គាត់​អស់​គ្មានសល់។ ពេលចាប់បាន ពួកក្រុមនេះមិនខ្លាចញញើតនឹងផ្លូវច្បាប់ឡើយ។ ប្រជា​នេសាទ​លក្ខណៈគ្រួសារអះអាងថា ក្រុមរកស៊ីរុញជនដោយម៉ាស៊ីននៅពេលយប់នេះ បានអាង​អ្នក​ធំ​ម្នាក់​នៅ​ក្នុង​សាលាខេត្តកំពង់ឆ្នាំង ព្រោះពេលអាជ្ញាធរ ប្រជាពលរដ្ឋចាប់បានម្តងៗ គេតែងឃើញ​មាន​អន្ត​រាគមន៍ពីអ្នកធំនោះរហូត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        87
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        178
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm