ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែង នៅជ្រៃធំដោយភ្នាល់ប្រាក់រាប់ម៉ឺនដុល្លារបន្តលេងរាល់ថ្ងៃដោយមិនខ្លាចរំខានដល់អាជ្ញាធរ

2021/11/13 05:22:47 pm        326

 កណ្ដាល៖ ទីតាំងសង្វៀនជល់មាន់ និងល្បែងអាប៉ោងខុសច្បាប់មួយកន្លែង ដែលស្ថិតនៅ (ហ្គ្រេនដ្រាយហ្គនរីសត) ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយបានភ្លាល់ទឹកប្រាក់ម្តងៗរាប់ពាន់ រាប់ម៉ឺនដុល្លារក្នុងការជល់មាន់មួយគូ និងអាប៉ោងមួយក្តាបន្តលេងជារៀងរាល់ថ្ងៃ ដោយមិនខ្លាចរំខានដល់អាជ្ញាធរនោះឡើយ ខណៈការលេងនេះ មានការជួបជុំទ្រង់ទ្រាយធំស្រែកហោរកញ្ជ្រៀវដោយមិនខ្លាចអាជ្ញាធរ និងខ្លាចការឆ្លងរីករាលដាលនូវមេរោគកូវីដ-១៩នោះឡើយ។ ប្រជាពលរដ្ឋអះអាងថា បានទៅប្តឹងអាជ្ញាធរមូលដ្ឋានជាច្រើនលើកច្រើនសារ តែពុំទាន់មានវិធានការនៅឡើយរហូតដល់សព្វថ្ងៃនេះ។

បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ និងរស់នៅតំបន់នោះបានឲ្យដឹងទៀតថា ពួកគាត់មានការភ័យខ្លាច ដោយមានរថយន្តទំនើបៗឆ្លងកាត់ជាច្រើនខុសប្រក្រតី ដោយពួកគាត់ព្រួយបារម្ភចំពោះកូនៗរបស់ពួកគាត់ដើរឆ្លងថ្នល់ ខណៈរថយន្តទាំងនោះបានបើកឆ្ពោះទៅកន្លែងតែមួយ ពោល គឺកន្លែង (ហ្គ្រេនដ្រាយហ្គនរីសត) ដែលគេដឹងថា លួចលែងល្បែងភ្នាល់មាន់ អាប៉ោង និងប៊ៀខុសច្បាប់ទ្រង់ទ្រាយធំ។

មានការអះអាងថា មានអ្នកជាខ្នងបង្អែកនៅពីក្រោយ ទើបកន្លែងសង្វៀនជល់មាន់មួយកន្លែងនេះហ៊ានបើកដោយសេរី ដោយមិនខ្លាចទាំងឆ្លងមេរោគកូវីដ១៩ជាដើមនោះ។

ទាក់ទងការផ្តល់ព័ត៌មានពីពលរដ្ឋតំបន់នេះ មិនអាចសុំការបំភ្លឺពីលោក ស៊ឹម ឃាង អធិការស្រុកកោះធំបានទេ ដោយទូរស័ព្ទហៅមិនចូល។ តែទោះជាយ៉ាងនេះក្តី បងប្អូនប្រជាពលរដ្ឋបានស្នើទៅអជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យករណីនេះ ព្រោះបើនៅតែបន្តសកម្មភាពប្រមូលផ្ដុំគ្នាលេងយ៉ាងគឃ្លើនទៀតនោះ ពួកគាត់ខ្លាចតែមានការឆ្លងរីករាលដាលមេរោគកូវីដ១៩ នៅតំបន់នេះ ហើយអាជ្ញាធរ ឬក្រសួងសុខាភិបាលធ្វើការបិទ វានឹងរំខានដល់ការរកស៊ី និងការរស់នៅរបស់ពួកគាត់ទៀត ជាពិសេសខ្លាចមានការបិទសាលាបន្តទៀតដែលធ្វើ ឲ្យកូនៗរបស់គាត់មិនបានចូលរៀនទៀតនោះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm