សួនឌីជីថល នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជំនាញឌីជីថល

2025/02/06 06:17:31 pm        163

ការបង្កើតសួនឌីជីថល នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជំនាញឌីជីថល ការ​គាំទ្រ​ដល់​ធុរកិច្ចថ្មីឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលគាំទ្រ រួមមាន មជ្ឈមណ្ឌល​ទិន្នន័យ និងការកសាងសហគមន៍ឌីជីថលមួយក្នុងការទាក់ទាញវិនិយោគិន សំដៅរួម​ចំណែក​ដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ចនិង សង្គមឌីជីថលនៅកម្ពុជា។

មុខងារសំខាន់ៗនៃសួនឌីជីថល ជាប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល បង្កើតច្រកចេញ-ចូល​តែ​មួយ​ដើម្បី​គាំទ្រដល់ធុរកិច្ចថ្មីឌីជីថល ផ្តល់ការគាំទ្រកិច្ចការរដ្ឋបាលនិងអនុលោមភាព ផ្សារ​ភ្ជាប់​ធុរកិច្ច​ថ្មីឌីជីថលទៅនឹងឧស្សាហកម្ម។ ការអប់រំជំនាញឌីជីថលដោយផ្សារភ្ជាប់នឹងឱកាសការងារ ដោយ​ចាប់ដៃគូជាមួយវិទ្យាល័យ សាកលវិទ្យាល័យ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក្នុង​ការ​ដើរ​តួនាទី​ជា​មជ្ឈមណ្ឌលអប់រំ ដើម្បីជំរុញការអភិវឌ្ឍជំនាញឌីជីថល ផ្តល់ឱកាសហ្វឹកហាត់ការងារ កម្មវិ​ធី​បណ្តុះ​បណ្តាល និង ឱកាសការងារ​ដោយ​ផ្ទាល់​និង​ការ​ងារពី​ចម្ងា​យលើកទឹកចិត្តសិស្សបញ្ចប់ថ្នាក់វិទ្យាល័យចាប់យក្ខជំនាញ ឌីជីថល​ក្នុង​ការ​បន្ត​ការ​សិក្សា​នៅ​សាក​លវិ​ទ្យាល័យ សួនឌីជីថលក៏ជាមជ្ឈមណ្ឌលទិន្នន័យជាតិ បង្កើតមជ្ឈមណ្ឌលទិន្នន័យជាតិទី១ សម្រាប់​បំពេញតម្រូវការទាំងវិស័យសាធារណៈនិងឯកជន ផ្តល់សេវា Data Hosting មួយប្រកប​ដោយ​​សុវត្ថិភាព ការជឿទុកចិត្ត និងតម្លៃសមរម្យ ជាទីស្នាក់ការសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា ទាក់​ទាញ​ក្រុម​ហ៊ុនបច្ចេកវិទ្យាក្នុងតំបន់និងពិភពលោកមកដាក់ប្រតិបត្តិការនៅកម្ពុជា ដើរ​តួនាទី​ជា​ច្រក​ទ្វារ​សម្រាប់ភ្ជាប់ទៅកាន់ទីផ្សារអាស៊ាន។ សួនឌីជីថលជាមជ្ឈមណ្ឌលតាំងពិព័រណ៍ ផ្តល់​ទី​កន្លែង​តាំងពិព័រណ៍នូវស្នាដៃនវានុវត្តន៍ពីធុរកិច្ចថ្មីឌីជីថល មជ្ឈដ្ឋានសិក្សា អ្នកសិក្សាស្រាវជ្រាវ វិស័យ​ឯកជន និងភ្នាក់ងាររដ្ឋាភិបាលនានា ផ្តល់ជា​ទីតាំង​សម្រាប់​ការ​រៀប​ចំ​ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិនានា ដើម្បីជំរុញកិច្ចសហការនិងការចូលរួមពីសាធារណជន។

សូមបញ្ជាក់ថា ការបង្កើតសួនឌីជីថល ជាបទបង្ហាញមួយ ត្រូវបានធ្វើឡើងនៅក្នុង សន្និបាត​បូក​សរុប​លទ្ធ​ផលការងាររយៈពេល ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និង​លើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ​២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល៕ អត្ថបទ៖ ស៊ូជីង

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm