[UPDATE] យន្តហោះដឹកអ្នកដំណើរពីរគ្រឿងបានបុកគ្នាជាថ្មីទៀតនៅរដ្ឋ Washington សហរដ្ឋអាមេរិក តែគ្មានអ្នករបួសទេ

2025/02/06 06:35:37 pm        102

សារព័ត៌មាន Fox News ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍ថា យន្តហោះរបស់ក្រុមហ៊ុន Japan Airlines និងយន្តហោះក្រុមហ៊ុន Delta Air Lines បានបុកគ្នានៅលើដី ក្នុងអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma កាលពីថ្ងៃពុធសប្ដាហ៍នេះ។ឧបទ្ទវហេតុនេះកើតឡើងត្រឹមតែមួយសប្តាហ៍បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានបុកជាមួយឧទ្ធម្ភាគចក្រយោធាHawkនៅកណ្តាលអាកាសក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីសម្លាប់មនុស្សទាំងអស់ចំនួន៦៧ នាក់។

ការបុកគ្នានេះបានកើតឡើងនៅពេលយន្តហោះទាំងពីរនៅលើដី ហើយមិនមានអ្នករងរបួសត្រូវបានគេរាយការណ៍ឡើយ។   អាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma (SEA) បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការិយាល័យពន្លត់អគ្គិភ័យ Port of Seattle Fire នគរបាល និងប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិ SEA បានឆ្លើយតបទៅនឹងឧបទ្ទវហេតុមួយ បន្ទាប់ពីម៉ោង១០និង១៥នាទីព្រឹកម៉ោងនៅសហរដ្ឋអាមេរិក។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយថា ស្លាបខាងស្តាំនៃយន្តហោះរបស់ក្រុមហ៊ុន Japan Airlines បានបុកកន្ទុយរបស់យន្តហោះ Delta Air Lines ខណៈយន្តហោះកំពុងរំកិលយឺតៗនៅឯអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma កាលពីថ្ងៃពុធ ៥កុម្ភៈ។

យន្តហោះ Delta 737-800 ដែលមានអ្នកដំណើរ ១៤២ នាក់គ្រោងហោះហើរទៅកាន់ ទីក្រុងទេសចរណ៍ Puerto Vallarta របស់ម៉ិកស៊ិក នៅពេលត្រូវបានវាយប្រហារដោយយន្តហោះ Boeing 787-9 Dreamliner របស់ក្រុមហ៊ុន Japan Airlines បន្ទាប់ពីបានចុះចតក្រោយហោះហើរពីទីក្រុងតូក្យូ។ ក្រុមហ៊ុន Delta បាននិយាយថា មិនមានរបាយការណ៍អំពីការរងរបួសទេ ហើយខ្លួននឹងផ្ទេរអ្នកដំណើរទៅកាន់យន្តហោះមួយផ្សេងទៀត។ ក្រុមហ៊ុន Delta Air Linesបាននិយាយថា ខ្លួននឹងធ្វើការជាមួយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងផ្នែកផ្សេងទៀតដើម្បីស៊ើបអង្កេតឧបទ្ទវហេតុនេះ៕

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        17
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        10
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm