ប្រធានាធិបតី​ប៉ូឡូញ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ពិនិត្យ​ទាហាន​ការពារ​ព្រំដែន

2021/11/14 02:57:53 pm        344

​​ប៉ូឡូញ៖ ប្រធានាធិបតី​​ប៉ូឡូញ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​បាន​ចុះ​ពិនិត្យ​ទាហាន​ការពារ​ព្រំដែន និង​មន្ត្រី​នគរបាលដែល​ជួយ​ការពារព្រំដែន​ជាមួយ​ប្រទេស​បេឡា​រុស​។ រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Mariusz Blaszczak បាន​និយាយ​ថា ស្ថានភាព​នៅ​តាម​ព្រំដែន​នៅតែ​តាន​តឹង​។ លោក​បាន​ចោទ​ប្រកាន់​ប្រទេស​បេឡា​រុស​ថា ​បាន​ប្រើប្រាស់​ជន​អន្តោប្រវេ​ស​ន៍​រាប់​ពាន់​នាក់​ដែល​ជាប់​គាំង​ នៅ​តាម​ព្រំដែន​រួមធ្វើជា​កូន​អុក​នយោបាយ​។

ទន្ទឹម​នឹង​នេះ ទាហាន​ឆត្រ​យោង​ប្រទេស​រុស្ស៊ី និង​បេឡា​រុសបាន​ចូលរួម​ក្នុង​សម​យុទ្ធយោធា​រួមគ្នា​មួយ នៅ​ក្នុងតំបន់​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ប៉ូឡូញកាលពី​ថ្ងៃ​សុក្រ​។​ ​ប្រទេស​រុស្ស៊ី​បាន​បញ្ជូន​ទាហាន​ឆត្រ​យោង​របស់​ខ្លួនទៅកាន់​ប្រទេស​បេឡា​រុស ក្នុងការ​បង្ហាញ​ការ​គាំទ្រ​សម្រាប់​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក្នុង​ពេល​មាន​ភាព​តានតឹង​លើ​បញ្ហា​ជន​អន្តោប្រវេ​ស​ន៍ ​និង​ជនភៀសខ្លួន​ដែល​កំពុង​ប្រមូល​ផ្តុំ​នៅ​តាម​ព្រំដែន​ប្រទេស​បេឡា​រុស-​ប៉ូឡូញ​។ ​ទីក្រុង​ម៉ូស្គូបាន​និយាយ​ថា ជា​ផ្នែក​មួយ​នៃ​ហ្គេម​សង្គ្រាម​រួមគ្នា ទាហាន​ឆត្រ​យោង​រុស្ស៊ី​ប្រមាណ ២៥០​នាក់​បាន​លោតឆត្រ​យោង​ពី​យន្តហោះ​ដឹកជញ្ជូន​ធុន​ធ្ងន់ IL-76 ចូល​ទៅ​ក្នុង​តំបន់​ Grodno​។

ទីក្រុង​ម៉ូស្គូ​និយាយ​ថា ទាហាន​ឆត្រ​យោង​បាន​ឡើងលើយន្តហោះ​ដឹកជញ្ជូន​ឡើងវិញ ហើយ​បាន​ហោះ​ត្រឡប់​ទៅ​ប្រទេស​រុស្ស៊ី​វិញ​បន្ទាប់ពី​សម​យុទ្ធ​។ និយាយ​អំពី​សម​យុទ្ធ​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​​បេឡា​រុស​លោក Viktor Khrenin បាន​ថ្កោលទោស​ប្រទេស​ប៉ូឡូញ​ចំពោះ​ការ​បន្ថែម​កម្លាំង​នៅ​ព្រំដែន​របស់​ខ្លួន​។ លោក​បាន​និយាយ​ថា ការគ្រប់គ្រង​ការ​ធ្វើ​អន្តោ​ប្រវេ​ស​ន៍​មិន​ធានា​ដល់​មានការ​ប្រមូល​ផ្តុំ​កងទ័ព​ចំនួន​ ១៥,០០០​នាក់​ដែល​គាំទ្រ​ដោយ​រថក្រោះ សម្ភារៈ​ការពារ​ដែនអាកាស និង​អាវុធ​ផ្សេងទៀត​នោះ​ទេ​៕

អត្ថបទ៖ ប៊ុនថន

ចុចទីនេះដើម្បីចូលមើលបន្ត

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm