រលកនៃការតវ៉ានៅប្រទេសស៊ែរប៊ីបន្ត ខណៈនិស្សិត គ្រូ និងអ្នកចូលនិវត្តន៍ ដើរឆ្លងកាត់ទីក្រុង Belgrade

2025/02/06 07:59:09 pm        312

គ្រូបង្រៀន និស្សិត និងនិវត្តជនជនជាតិស៊ែរប៊ី បានចេញធ្វើបាតុកម្មកាត់តាមទីក្រុងបែលក្រាដ កាលពីថ្ងៃពុធ ទី៥ ខែកុម្ភៈ ខណៈរលកថ្មីនៃការតវ៉ាប្រឆាំងអំពើពុករលួយ បានរាលដាលពាសពេញប្រទេស។

មនុស្សរាប់ពាន់នាក់ បានដង្ហែរបាតុកម្មនៅតាមដងផ្លូវក្នុងរដ្ឋធានីរបស់ប្រទេស ដោយកាន់បដា និងផ្លុំកញ្ចែ ក្នុងការតវ៉ាចុងក្រោយប្រឆាំងរដ្ឋាភិបាល ជុំវិញមហន្តរាយបាក់រលំដំបូលនៅស្ថានីយ៍រថភ្លើងបណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់ កាលពីខែវិច្ឆិកា ឆ្នាំមុន។

ការតវ៉ា ជុំវិញការស្លាប់ដែលបណ្តាលមកពីការបាក់រលំដំបូលនៅស្ថានីយ៍រថភ្លើងមួយកន្លែងក្នុងទីក្រុង Novi Sad បានរាលដាលយ៉ាងឆាប់រហ័ស និងរាលដាលពាសពេញប្រទេសតំបន់បាល់កង់មួយនេះ ដែលបានបង្កឱ្យមានវិបត្តិនយោបាយ។

ក្រុមបាតុករនិយាយថា អំពើពុករលួយ បក្ខពួកនិយម និងការងារសង់សំណង់មិនត្រឹមត្រូវ គឺនៅពីក្រោយមហន្តរាយនេះ ហើយចង់ឱ្យមានចំណាត់ការតាមផ្លូវច្បាប់យ៉ាងឆាប់រហ័សលើអ្នកទទួលខុសត្រូវ ដោយបន្ទោសអ្នកដែលស្ថិតនៅក្រោមអំណាចរបស់គណបក្សស៊ែរប៊ីជឿនលឿន របស់ប្រធានាធិបតី លោក Aleksandar Vucic ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm