រលកនៃភាពធន់បានគ្របដណ្ដប់ទីផ្សារអាស៊ី នៅថ្ងៃព្រហស្បតិ៍ (០៦ កុម្ភៈ) នេះ ដោយសារភាគហ៊ុននានាបានតាមទាន់កំណើននៅទីផ្សារអាមេរិក Wall Street បន្ទាប់ពីវគ្គជួញដូរដែលមានការប្រែប្រួល ដោយសារតែកំណើននៃការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មសកលទូលំទូលាយ។

នៅកូរ៉េខាងត្បូង សន្ទស្សន៍តម្លៃភាគហ៊ុនសមាសធាតុកូរ៉េ KOSPI បានកើនឡើង ០,៣២% ដល់ ២.៥១៧,២៩ពិន្ទុ គិតត្រឹមម៉ោងសកល ០០:៣៣ព្រឹក។ ភាគហ៊ុន Nikkei របស់ជប៉ុន ជាមធ្យមបានកើនឡើង ០,៣៨% ដល់តួលេខ ៣៨.៩៧៧,៥៨ពិន្ទុ ភ្លាមៗបន្ទាប់ពីផ្សារហ៊ុនបានបើកនៅពេលព្រឹក។

សន្ទស្សន៍ហ៊ុន Hang Seng របស់ទីក្រុងហុងកុង បានឡើងខ្ពស់ ១ពិន្ទុ ឬ ០,០១% នៅកម្រិត ២០.៥៩៨ពិន្ទុ។ ដោយឡែក សន្ទស្សន៍ភាគហ៊ុនសៀងហៃ SSE របស់ប្រទេសចិន បានធ្លាក់ចុះបន្តិចគឺ ២,៩២ពិន្ទុ ឬ ០,០៩% នៅតួលេខ ៣.២២៦,៥៧ពិន្ទុ។
ភាពធន់នេះ ឬហៅថា "លទ្ធភាពនៃការត្រលប់មកវិញ" មួយផ្នែកអាចត្រូវបានពន្យល់ដោយការបម្លែងជាសាច់ប្រាក់យ៉ាងងាយស្រួលដ៏ច្រើនក្នុងទីផ្សារ និងប្រាក់ដុល្លារធ្លាក់ទាប រួមទាំងទិន្នផលរតនាគារសហរដ្ឋអាមេរិក ដោយជាការរួមបញ្ចូលគ្នាដែលបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុរបស់អាមេរិក និងពិភពលោក ដែលជំរុញឱ្យមានសកម្មភាពប្រថុយនឹងហានិភ័យនៅទូទាំងទីផ្សារសកល៕