រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំលើកទី២ គណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដើម្បីបូក​សរុបលទ្ធផលការងារឆ្នាំ២០២៤ និងការរៀបចំផែនការគ្រប់គ្រងអាងទន្លេ

2025/02/06 09:18:44 pm        282

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានអញ្ជើញ​ជាអធិបតី​បើក​កិច្ចប្រជុំលើកទី២ របស់សមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ នៅទីស្តី​ការ​ក្រសួង​ធនធានទឹក និងឧតុនិយម។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំលើកទី២ នាពេលនេះគឺក្នុងគោលបំណងដើម្បី ទី១-បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ ទី២-ធ្វើបទបង្ហាញចែករំលែកបទពិសោធន៍នៃការរៀបចំផែនការគ្រប់គ្រងអាងទន្លេ និងទី៣-បន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួង ស្ថាប័ន ក្នុងការគ្រប់គ្រងអាងទន្លេប្រកបដោយចីរភាព។

ឯកឧត្តមគូសបញ្ជាក់ឱ្យថា នៅក្នុងឆ្នាំ២០២៤ គណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដែលមានលេខាធិការដ្ឋានជាសេនាធិការ បានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ នៅក្នុងការរៀបចំកិច្ចប្រជុំសមាជិកគណៈកម្មាធិការគ្រប់គ្រងអាងទន្លេ ការផលិតឯកសារបច្ចេកទេសសម្រាប់ការគ្រប់គ្រងអាងទន្លេ ការបង្កើតក្រុមការងារព្រឹត្តិបត្រព័ត៌មានប្រតិបត្តិការទំនប់សំខាន់ៗ ការជំរុញផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងអាងទន្លេដល់ថ្នាក់ខេត្ត ការជួយសម្របសម្រួលរៀបចំបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងទន្លេថ្នាក់ខេត្ត និងការអនុវត្តពង្រឹងវិធានការច្បាប់នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ នៅអាងទន្លេមេគង្គ អាងស្ទឹងព្រែកត្នោត និងអាងស្ទឹងមង្គលបូរី។

ឯកឧត្តមបន្ថែមថា ការងារគ្រប់គ្រងអាងទន្លេនៅជួបបញ្ហាប្រឈមមួយចំនួន ហើយដែលទាមទារឱ្យមានការចូលរួមពីអន្តរក្រសួង និងភាគីពាក់ព័ន្ធពីវិស័យផ្សេងៗ រួមទាំងទីភ្នាក់ងាររដ្ឋាភិបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពិភាក្សា ធ្វើផែនការ ស្វែងរកដំណោះស្រាយ និងពង្រឹងយន្តការសម្របសម្រួលធានាដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កន្លងមក ដោយសារតែមានយន្តការនៃការគ្រប់គ្រងអាងទន្លេបានល្អប្រសើរនិងគ្រប់ជ្រុងជ្រោយ គឺអាចជួយសម្រួល និងជួយដោះស្រាយបានជាអតិបរមាទៅដល់ការងារអន្តរាគមន៍ទឹកសម្រាប់ការបង្កបង្កើនផលស្រូវរដូវប្រាំង និងការប្រើប្រាស់ទឹករបស់បងប្អូនប្រជាកសិករនាដើមរដូវប្រាំងឆ្នាំ២០២៥នេះ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        17
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        229
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី

2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm