ចៅក្រមអាមេរិក រារាំងបម្រាមទទួលបានសញ្ជាតិពីកំណើតរបស់លោក Trump នៅទូទាំងប្រទេស

2025/02/06 10:10:24 pm        291

ចៅក្រមសហព័ន្ធទីពីរ បានចេញដីការារាំងរដ្ឋបាលរបស់លោក Donald Trump មិនឱ្យអនុវត្តផែនការរបស់លោកក្នុងការទប់ស្កាត់សិទ្ធិពលរដ្ឋពីកំណើតរបស់សហរដ្ឋអាមេរិក ដោយនិយាយថា ពុំមានតុលាការណាមួយក្នុងសហរដ្ឋអាមេរិក បានគាំទ្រការបកស្រាយរដ្ឋធម្មនុញ្ញរបស់ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះទេ។

អំឡុងសវនាការកាលពីថ្ងៃពុធ (០៥ កុម្ភៈ) នៅក្រុង Greenbelt រដ្ឋ Maryland ចៅក្រមប្រចាំតំបន់អាមេរិក លោកស្រី Deborah Boardman បានគាំទ្រក្រុមសិទ្ធិជនអន្តោប្រវេសន៍ពីរក្រុម និងស្ត្រីមានផ្ទៃពោះ ៥នាក់ ដែលបានប្រកែកថា កូនៗរបស់ពួកគេជួបហានិភ័យនៃការបដិសេធសញ្ជាតិអាមេរិក ដោយផ្អែកលើស្ថានភាពអន្តោប្រវេសន៍របស់ឪពុកម្តាយ ដែលនោះជាការបំពានរដ្ឋធម្មនុញ្ញ។

លោកស្រី Boardman ដែលជាមន្រ្តីតែងតាំងដោយលោកអតីតប្រធានាធិបតី Joe Biden បានចេញដីកាបឋមមួយដល់ទូទាំងប្រទេស ដែលរារាំងបទបញ្ជារបស់លោក Trump មិនឱ្យចូលជាធរមានដូចដែលបានគ្រោងទុកនៅថ្ងៃទី១៩ ខែកុម្ភៈ ខណៈពេលបញ្ហាកំពុងដំណើរការតាមនីតិវិធី។

មេធាវីរបស់ក្រសួងយុត្តិធម៌អាមេរិក បានស្នើសុំឱ្យលោកស្រី Boardman ផ្ដល់ពេល ៦០ថ្ងៃដើម្បីឆ្លើយតបទៅនឹងដីកានេះ ប៉ុន្តែមិនបាននិយាយថា តើរដ្ឋបាលលោក Trump នឹងប្តឹងឧទ្ធរណ៍ ឬយ៉ាងណាទេ។

គួរបញ្ជាក់ថា ក្រឹត្យរបស់លោក Trump បានបញ្ជាឱ្យភ្នាក់ងារអាមេរិក បដិសេធមិនទទួលស្គាល់សញ្ជាតិរបស់កុមារដែលកើតនៅក្នុងទឹកដីអាមេរិក ប្រសិនបើទាំងម្តាយ និងឪពុករបស់ពួកគេមិនមែនជាពលរដ្ឋអាមេរិក ឬជាអ្នករស់នៅដោយអចិន្ត្រៃយ៍ស្របច្បាប់ទេនោះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        92
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        81
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm