អ៊ុយក្រែនចង់ឲ្យប្រទេសដៃគូចូលរួមក្នុងការអភិវឌ្ឍក្រោយសង្គ្រាម ដែលមានតម្លៃរាប់ពាន់លានដុល្លារ

2025/02/06 10:20:23 pm        394

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrii Sybiha បាននិយាយកាលពីថ្ងៃពុធថា អ៊ុយក្រែនចង់សហការជាមួយបណ្តាប្រទេសដៃគូលើគម្រោងក្រោយសង្រ្គាម ដែលមានតម្លៃរាប់ពាន់លានដុល្លារ មិនត្រឹមតែក្នុងការជីកយករ៉ែដ៏កម្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងវិស័យថាមពល និងសំណង់ ដើម្បីជួយកសាងប្រទេសឡើងវិញ។

លោក Sybiha បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) ដែលបាននិយាយកាលពីថ្ងៃចន្ទថា លោកចង់ទទួលបានវត្ថុធាតុកម្រដ៏មានតម្លៃរបស់អ៊ុយក្រែន ដើម្បីជាលក្ខខណ្ឌសម្រាប់ការបន្តការគាំទ្រសម្រាប់សង្រ្គាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។

មន្ត្រីអ៊ុយក្រែន បាននិយាយថា រុស្ស៊ីចង់បានធនធានធម្មជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់របស់ប្រទេសអ៊ុយក្រែន។

លោករដ្ឋមន្ត្រីការបរទេស បានលើកឡើងថា ទីក្រុងគីវ មានបំណងផ្តល់«ការធានាដល់វត្តមានរបស់អាជីវកម្មធំៗ នៅក្នុងអ៊ុយក្រែន និងផលប្រយោជន៍របស់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់យើង គឺសហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍលើធនធានដ៏កម្រទាំងនេះ និងធានាការការពារដល់ពួកគេ»។

លោកSybiha បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានរួមជាមួយនឹងលោក David Lammy ដែលកំពុងបំពេញទស្សនកិច្ចថា កិច្ចសហប្រតិបត្តិការ មិនគួរត្រូវបានកំណត់ចំពោះវត្ថុធាតុកម្រនោះទេ។

លោកបានអះអាងថា អ៊ុយក្រែនមាន «សក្តានុពលដ៏ធំ» ដើម្បីក្លាយជាអ្នកធានាសន្តិសុខថាមពល នៅអឺរ៉ុប ដោយការទិញឧស្ម័នធម្មជាតិរាវពីសហរដ្ឋអាមេរិក ហើយរក្សាទុកវា នៅក្នុងធុងក្រោមដីដ៏ធំរបស់ខ្លួនសម្រាប់ចែកចាយ នៅពេលក្រោយ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        14
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        62
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm