កម្ពុជាទទួលបានការវិនិយោគលើរោងចក្រធុនធំ មានទុនសរុបជាង ២០ ពាន់លានដុល្លាអាមេរិក

2025/02/06 10:57:19 pm        186

ភ្នំពេញ ៖ គិតត្រឹមបំណាច់ឆ្នាំ ២០២៤ នេះ កម្ពុជាទទួលបានការវិនិយោគលើឧស្សាហកម្មធុនធំ មានចំនួនសរុប ២,៤២៥ រោងចចក្រ និងទទួលបានរោងចក្របង្កើតថ្មី នៅក្នុងឆ្នាំ២០២៤ មានចំនួន ៣២៦ រោងចក្រ ដោយមានទុនវិនិយោគសរុបប្រមាណជាង ២០ ពាន់លានដុល្លាអាមេរិក។

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងជំនួបសាវនាការ ការងាររវាងគណៈកម្មការទី ៩ ព្រឹទ្ធសភា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះថា ជុំវិញវិស័យឧស្សាហកម្មនេះ អ្វីដែលក្រសួងកំពុងអនុវត្ត គឺបញ្ហាបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្ម ដោយក្រសួង បានកំពុងយកចិត្តទុក បន្តពង្រឹងលើផ្នែកទាំងនេះ ដើម្បីលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជាមានភាពកាន់តែរីកចម្រើន ចំណែក សុវត្ថិភាព យើងមិនស្រូវមានការបារម្មណ៍ប៉ុន្មាននោះឡើយ ព្រោះក្រុមហ៊ុនធំៗភាគច្រើនពេលដែលមកបណ្តាក់ទុន ក្រុមហ៊ុនទាំង នោះ បាននាំយកមកទាំងស្តង់ដារ ផលិតប្រកបដោយគុណភាពជាដើម ក្នុងនោះអ្វីដែលក្រសួងយកចិត្តទុកខ្ពស់ គឺរោងចក្រខ្នាតតូច ដែលបង្កើតឡើងដោយវិនិយោគិនក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងបន្ថែមថា ចំណែការចុះបញ្ជីដែលបានកត់ត្រាដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនោះសម្រាប់រោងចក្រធុនធ្ងន់ គិតមកដល់បំណាច់ឆ្នាំ ២០២៤ រោងចក្រដែលកំពុងដំណើរការមានចំនួនសរុប ២,៤២៥ រោងចក្រ ចំណែកនៅក្នុងឆ្នាំ ២០២៤ នេះវិញ, ក្រសួងទទួលបានការចុះបញ្ជីរោងចក្របង្កើតថ្មី មានចំនួន ៣២៦ រោងចក្រ គិតជាទុនវិនិយោគសរុបមានចំនួនជាង ២០ ពាន់លានដុល្លារអាមេរិក ក្នុងនោះក៏មានរោងចក្របិទទ្វារ មានចំនួន ២៦ រោងចក្រ ផងដែរ។

ចំណែកទាក់ទងតម្លៃបរិមាណផលិតផលវិញ, នៅក្នុងឆ្នាំ ២០២៤ នេះ បរិមាណតម្លៃផលិតកម្មមានចំនួនសរុបជាង ១៥ ពាន់ លានដុល្លារអាមេរិក ក្នុងនោះសម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក មានចំនួនជិត ៤ ពាន់លានដុល្លារអាមេរិក ខណៈការនាំចេញមាន ចំនួន ជាង ១១ ពាន់លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥ នេះ បើតាមច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ វិស័យឧស្សាហកម្ម ត្រូវបានរំពឹងថា នឹងមានកំណើន ៨,៦ ភាគរយ គាំទ្រដោយតុល្យភាពនៃការរក្សានៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈ អនុវិស័យសំណង់នៅបន្តមានកំណើនទាប៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        166
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm