ការស្ទង់មតិ៖ លោក Modi នឹងគ្រប់គ្រងរដ្ឋធានីរបស់ឥណ្ឌាវិញ ក្រោយរយៈពេលរាប់ទសវត្សរ៍

2025/02/06 11:29:16 pm        85

ការស្ទង់មតិភ្លាមៗលើអ្នកចេញពីកន្លែងបោះឆ្នោត បានបង្ហាញថា គណបក្ស Bharatiya Janata Party (BJP) របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទំនងជានឹងវិលត្រលប់ទៅគ្រប់គ្រងរដ្ឋធានីរបស់ប្រទេសឥណ្ឌាវិញ ក្រោយរយៈពេលជិត ៣ទសវត្សរ៍ នៅក្នុងការបោះឆ្នោតមូលដ្ឋានដែលមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ។

បើយោងតាមការព្យាករណ៍របស់ស្ថាប័នស្ទង់មតិមួយចំនួន បានឲ្យដឹងថា បន្ទាប់ពីការបោះឆ្នោត កាលពីថ្ងៃពុធ (ទី៥ ខែកុម្ភៈ) គណបក្ស BJP អាចទទួលបានច្រើនជាង ៣៦កៅអី ក្នុងចំណោម ៧០អាសនៈ នៅក្នុងសភាទីក្រុងញូវដេលី។ គណបក្សនេះ បានគ្រប់គ្រងទីក្រុងញូវដេលីលើកចុងក្រោយ ក្នុងឆ្នាំ១៩៩៨។

គណបក្សកំពុងកាន់អំណាច Aam Aadmi ដែលមានន័យថា គណបក្សមនុស្សសាមញ្ញ បានគ្រប់គ្រងទីក្រុងញូវដេលី ចាប់តាំងពីឆ្នាំ២០១៥ ប៉ុន្តែកេរ្តិ៍ឈ្មោះបានធ្លាក់ចុះ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែមានការចោទប្រកាន់ពីអំពើពុករលួយ ចំពោះមេដឹកនាំមួយចំនួនរបស់បក្ស។

ម៉្យាងវិញទៀត គណបក្ស BJP កំពុងឡើងប្រជាប្រិយភាព ក្នុងចំណោមប្រជាជនឥណ្ឌាវណ្ណៈកណ្តាល បន្ទាប់ពីបានកាត់បន្ថយពន្ធកម្រិតខ្ពស់បំផុត នៅក្នុងថវិកាប្រចាំឆ្នាំរបស់ប្រទេស កាលពីសប្តាហ៍មុន។

ទោះការស្ទង់មតិនេះមិនទាន់មានច្បាស់លាស់ក៏ពិតមែន ក៏ជ័យជម្នះរបស់បក្ស BJP នឹងបង្ហាញថា ប្រជាប្រិយភាពរបស់លោក Modi នៅតែខ្ពស់ ទោះបីជាគណបក្សរបស់លោក បានបាត់បង់សំឡេងភាគច្រើនដាច់ខាត នៅក្នុងការស្ទង់មតិជាតិ ក្នុងឆ្នាំ២០២៤ ក៏ដោយ។ លទ្ធផលផ្លូវការ សម្រាប់ការបោះឆ្នោតរដ្ឋធានីនេះ គ្រោងនឹងចេញនៅថ្ងៃទី៨ ខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm