ប្រធានបទទី៤ "ការងារវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងវិស័យឌីជីថល" ត្រូវ​បានលើកយកមកពិភាក្សាបន្តនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល

2025/02/07 12:03:16 am        357

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយបទអន្តរាគមន៍ពាក់ព័ន្ធនឹងការកែទម្រង់ និង​ការ​ពង្រឹង​អភិបាល​កិច្ច ការងារវិស័យប្រៃសណីយ៍ ការងារវិស័យទូរគមនាគមន៍ ដែលថ្ងៃទី២​នៃ​អង្គ​​សន្និបាត​គឺ​ប្រធាន​បទទី៤ ស្តីពី “ការងារវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងវិស័យឌីជីថល” ដែលវេទិកានេះ សម្របសម្រួលដោយ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក.ប.ទ. ដោយក្នុងនោះមានបទអន្តរាគមន៍ចំនួន ៣ ត្រូវបានលើកយកមកពិភាក្សារួមគ្នា ដូចខាងក្រោម៖

-បទអន្តរាគមន៍ស្តីពី “ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ថ្នាល DG SuperApp និងបរិវត្តកម្មឌីជីថល” ដោយឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ. )

- បទអន្តរាគមន៍ស្តីពី “បច្ចុប្បន្នភាពនៃការធ្វើអភិបាលកិច្ចនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិតរបស់ ក.ប.ទ.” ដោយ លោក អ៊ិន សុវណ្ណ ប្រធាននាយកដ្ឋានបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៃអគ្គលេខាធិការដ្ឋាន គ.រ.ឌ.

- បទអន្តរាគមន៍ស្តីពី “កាលានុវត្តភាពនៃការអភិវឌ្ឍសន្តិសុខសាយប័ររបស់ ក.ប.ទ.” ដោយលោក ជា លីនណា អ្នកជំនាញជាន់ខ្ពស់សន្តិសុខសាយប័រនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology - ICT) ត្រូវបានរាជរដ្ឋាភិបាលផ្ទេរមកឱ្យ ស្ថិតនៅក្រោមការគ្រប់គ្រង របស់ ក.ប.ទ. តាមព្រះរាជក្រឹត្យលេខ នស/រកត/១០១៣/១០៦០ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ស្តីពីការផ្ទេរអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា (NiDA) ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក.ប.ទ. វិញ។ ជានិន្នាការនៃឧត្តមានុវត្តន៍អន្តរជាតិ វិស័យ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រួមបញ្ចូលគ្នាជាវិស័យឌីជីថល (Digital) តែមួយ ដែលទស្សនៈនេះ ត្រូវបានកំណត់ទាំងនៅកម្រិតតំបន់និងក្នុងពិភពលោក ក៏ដូចជាកម្រិតអង្គការអន្តរជាតិ ដូចជា OECD, ITU, World Bank, និង UN ជាដើម។

ដើម្បីគ្រប់គ្រងនិងអភិវឌ្ឍវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព ដែលអាចឆ្លើយតបទៅនឹងកម្មវិធី នយោបាយ យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ និងក្របខណ្ឌ គោលនយោបាយនានា ដែលបានដាក់ ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក.ប.ទ. បានដាក់ចេញសកម្មភាពការងារគ្រប់គ្រងលើ វិស័យឌីជីថលជារួម ការកសាងរដ្ឋាភិបាលឌីជីថល (DigitalGovernment) និងពលរដ្ឋឌីជីថល (Digital Citizen) ក៏ដូចជាការរួមចំណែក ក្នុងការពង្រឹងសន្តិសុខឌីជីថល (Digital Security) ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល (Digital Economy and Society)។

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm